គណបក្សប្រជាជនកម្ពុជា បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2025/02/09 02:09:16 pm        174

ភ្នំពេញ ៖ មូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា គឺជា កម្លាំងស្នូលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅមុខឥតឈប់ឈរ តាមរយៈការជំរុញការអភិវឌ្ឍវិស័យឯកជន និងការលើក កម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគជាដើម។

​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ថ្លែងក្នុងពិធីសម្ភោធអគារស្នាក់ការគណបក្សស្រុកល្វាឯម នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នោះថា ក្នុងរយៈពេលជាង ២៦ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ប្រធានគណបក្ស, កម្ពុជាធានាបាននូវអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់ សង្គម, សន្តិសុខ, សុវត្ថិភាព, និងស្ថិរភាពនយោបាយ, ព្រមទាំងរក្សាបានយ៉ាងគត់មត់ នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងស្ថិរភាពម៉ា ក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ។ 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ស្នាដៃដ៏ធំធេងនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យមិនអាចកាត់ថ្លៃបាន ដែលថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូសម្រេចបានដោយលំបាកបំផុត ជូនជាតិ និងប្រជាជនកម្ពុជា និងជាមូលដ្ឋានមិនអាចខ្វះ បាន ក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាព មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេ គណបក្សប្រជាជន កម្ពុជាតែងតែប្តេជ្ញាថែរក្សាឲ្យខាងតែបាននូវ «សន្តិភាព» ជូនប្រជាពលរដ្ឋ ។ ក្នុងស្មារតីនេះ, យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ និង សមាជិក-សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់, ប្តេជ្ញាបន្តចូលរួមថែរក្សា និងការពារសុខសន្តិភាព ជូនជាតិ និងប្រជាជនយើង ឲ្យបាន ដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា ជាការពិត, មូលដ្ឋានគ្រឹះដ៏រឹងមាំដែលកើតចេញពីការដឹក នាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ប្រធានគណបក្ស គឺជាកម្លាំងស្នូលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យឆ្ពោះទៅមុខឥតឈប់ឈរ តាមរយៈការជំរុញការអភិវឌ្ឍវិស័យឯកជន និងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ ដែល ជាប្រភពដ៏សំខាន់ ក្នុងការបង្កើតការងារក្នុងគ្រប់វិស័យ ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងជាកម្លាំងចលករនៃសេដ្ឋកិច្ចជាតិ ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព ក្នុងរយៈពេលជាងពីរទសវត្សរ៍ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល, ម្យ៉ាងក្នុងការបង្កើនការវិនិយោគសាធារណៈ, ជាពិសេសលើ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដូចជា៖ ផ្លូវថ្នល់, ស្ពាន, សាលារៀន, មន្ទីពេទ្យ, ប្រព័ន្ធធារាសាស្ត្រ, ប្រព័ន្ធទឹកស្អាត, បណ្តាញអគ្គិសនី ជាដើម និងម្យ៉ាងទៀត, ក្នុងការដំឡើងប្រាក់បៀវត្ស, ប្រាក់បំណាច់មុខងារ និងរបបសន្តិសុខសង្គមជូនមន្ត្រីរាជការស៊ីវិល, កងកម្លាំង ប្រដាប់អាវុធ, និវត្តជន និងមន្ត្រីបុគ្គលិកគ្រប់ប្រភេទ ព្រមទាំងការបង្កើនប្រាក់សោធនប្រចាំខែ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ទៅតាមលទ្ធភាពនៃថវិកាជាតិផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
2026/06/20 06:31:24 pm        2
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
2026/06/20 06:27:00 pm        1
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
2026/06/20 06:21:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ

2026/06/20 06:31:24 pm
​បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
2026/06/20 06:27:00 pm
​មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
2026/06/20 06:21:38 pm
​ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
2026/06/20 06:18:49 pm
​ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
2026/06/20 06:16:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/20 04:59:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/20 09:56:16 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/20 07:01:35 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am