អាជ្ញាធរ អំពាវនាវអោយពលរដ្ឋ និងយុវជនទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដើម្បីទទួលបានជីវភាពប្រសើរ

2025/02/09 10:47:27 pm        69

ភ្នំពេញ៖ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ ដឹកនាំដោយបណ្ឌិត ហាន បូរិន បានធ្វើការសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងទីភ្នាក់ងារជាតិ និងមុខរបការងាររាជធានីភ្នំពេញ និងមានការចូលរួមពីលោក ជា វីរ: អភិបាលរងខណ្ឌព្រែក ព្នៅ តំណាងលោកអភិបាលខណ្ឌ បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១ លាន ៥សែន នាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជូនដល់ប្រជពលរដ្ឋក្រីក្រកម្រិត១ ចំនួន៤៨៨គ្រួសារ នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ស្ថិតនៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពញាពន់ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជា វីរៈ អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌព្រែកព្នៅ សហការជាមួយ លោកបណ្ឌិត ហាន បូរិន ប្រធានសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខណ្ឌព្រែកព្នៅ និងមានការចូលរួមពី លោក ទេព សេងហ៊ន តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែននាក់ (TVET) ជូនគ្រួសារក្រីក្រចំនួន៤៨៨គ្រួសារ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ដែលពិធីនេះធ្វើឡើងស្ថិតនៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពញាពន់។

លោក ជា វីរៈ អភិបាលរងខណ្ឌ ថ្លែងថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះមានការងារធ្វើ”។

លោក ជា វីរៈ ថ្លែងថា តាមរយៈកម្មវិធីនេះជាការរួមចំណែកជាមួយយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។

ជាមួយគ្នានេះ លោកបណ្ឌិត ហាន បូរិន ថ្លែងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ចំណូលខ្ពស់ឆ្នាំ២០៥០ មានតែជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និង ស្វែងរកការងារកាន់តែប្រសើរ ខណៈគិតមកដល់ពេលនេះសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខណ្ឌព្រែកព្នៅ បានសហការធ្វើសកម្មភាពផ្សព្វផ្សាយពីកម្មវិធីនេះដល់ប្រជាពលរដ្ឋចំនួនជាង២ពាន់គ្រួសារ។

លោកបណ្ឌិត បញ្ជាក់ថា ផ្អែកតាមរបាយការណ៍ក្នុងឆ្នាំ២០២៤ដែលកើនឡើងនៃការវិនិយោគនៅកម្ពុជា ពិតណាស់តម្រូវការកម្លាំងពលកម្មដែលមានជំនាញគឺមានសារៈសំខាន់ក្នុងការរួមចំណែកដើម្បីឱ្យសម្ទុះវិនិយោគនោះជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល។

លោកបណ្ឌិត បន្ថែមថា ការណ៍មានចំណេះជំនាញពិតប្រាកដ គឺពិតជាមានសារសំខាន់ណាស់ ពិសេសគឺការមានទំនុកចិត្តលើខ្លួនឯងក្នុងការរស់នៅក្នុងសង្គមស៊ីរីល័យបច្ចុប្បន្ន ដែលងាយស្រួលស្វែងរកការងារធ្វើ និងការបង្កើតមុខរបរ និងបង្កើតប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រ។

សូមជម្រាបថា ដំណើរការអនុវត្តកម្មវិធីគោលនយោបាយផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន១,៥លាននាក់ ក្នុងឆ្នាំ២០២៤កន្លងទៅ គឺបានទទួលសិស្សចុះឈ្មោះចូលរៀនប្រមាណ ៨ម៉ឺន៣ពាន់នាក់ ក្នុងនោះសិស្សកំពុងសិក្សា មានចំនួនជាង២ម៉ឺននាក់ សិស្សបានបញ្ចប់ការសិក្សា ចំនួនជាង១ម៉ឺននាក់ និងសិស្សទទួលបានការងារធ្វើ ចំនួនជិត១ម៉ឺននាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm