ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក នឹងពិនិត្យមើលលទ្ធភាពនៃការកាត់បន្ថយការចំណាយ រួមទាំងផ្នែកយោធាផងដែរ។
លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ថា៖«យើងនឹងពិនិត្យមើលក្រសួងអប់រំ។ យើងក៏នឹងពិនិត្យមើលយោធារបស់យើងផងដែរ។ យើងនឹងត្រួតពិនិត្យមើលប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានចំណាយលើសម្ភារៈផ្សេងៗដែលគ្មានទំនាក់ទំនងនឹងអ្វីមួយ ហើយគ្មានតម្លៃទាល់តែសោះ។
មេដឹកនាំអាមេរិករូបនេះ បាននិយាយបន្តថា លុយរាប់ពាន់លានដុល្លារ «ត្រូវខ្ជះខ្ជាយយ៉ាងខ្លាំង»។
លោកបានលើកឡើងថា៖«យើងកំពុងនិយាយអំពីប្រាក់រាប់ពាន់លានដុល្លារ។ នៅទីបញ្ចប់ ប្រាក់រាប់ពាន់លានដុល្លារ នឹងត្រូវចំណាយខ្ជះខ្ជាយយ៉ាងពិតប្រាកដ ហើយប្រហែលជាខុសច្បាប់ ខ្ញុំអាចនិយាយបានថា ក្នុងករណីជាច្រើន ខុសច្បាប់ ប៉ុន្តែប្រហែលជាខុសច្បាប់ជាទូទៅ»។ «វានឹងងាយស្រួលជាងក្នុងការមិនធ្វើកិច្ចការនេះ ប៉ុន្តែយើងត្រូវតែញែករឿងទាំងនេះ ឲ្យបែកចេញពីគ្នា ដើម្បីស្វែងរកអំពើពុករលួយ»។