ប្រជាជនហ្កាហ្សា នៅថ្ងៃអាទិត្យ (ទី៩ កុម្ភៈ)នេះ ត្រូវបានគេមើលឃើញថា កំពុងធ្វើដំណើរ ក្នុងចំនួនដ៏ច្រើនឆ្ពោះទៅភាគខាងជើង នៅលើផ្លូវធំ Salah al-Din របស់ទីក្រុងហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែល ដកកងទ័ពចេញពីតំបន់នេះ។
រថយន្តនៅលើផ្លូវ Salah al-Din ភាគខាងជើង បានបើកជាជួរ ខណៈពេលដែលពួកគេ រង់ចាំឆ្លងកាត់ការត្រួតពិនិត្យ នៅប៉ុស្តិ៍ត្រួតពិនិត្យមួយ។ ប្រជាជនហ្កាហ្សាជាច្រើននាក់ កំពុងសម្លឹងរកការធ្វើដំណើរត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ នៅភាគខាងជើង ដោយបន្សល់ទុកនូវគំនរបាក់បែកនៃទីក្រុងហ្កាហ្សា ដូចដែលបានឃើញជាក់ស្តែង។
បន្ទាប់ពីដំណាក់កាលចុងក្រោយនៃការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលបានចាប់ដោយក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ (ថ្ងៃទី ០៨ ខែកុម្ភៈ) យោធាអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងដកកងទ័ពចេញពីច្រករបៀង Netzarim ដែលខណ្ឌចែកភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ស្របតាមកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។