ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អញ្ជើញផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត

2025/02/10 03:18:07 am        105

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត និងឯកឧត្តមសាស្ត្រាចារ្យ ញ៉ែម សូភឿន តំណាងគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល បានអញ្ជើញផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែតទាំង២៥សាខា សរុបសមាជិកចូលរួម ចំនួន ៨៨២នាក់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៥នេះ។

របៀបវារៈនៃពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដូចតទៅ៖

១.ការអាននូវរបាយការណ៍សកម្មភាពគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែតឆ្នាំ២០២៤ ដោយឯកឧត្តម យីត ស៊ុនណារ៉ុង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត។

២. ការអាន និងផ្សព្វផ្សាយនូវរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចឆ្នាំ២០២៥ ដោយលោក ម៉ៅ រាសី អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត។

៣.ការអាននូវសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជន ដោយឯកឧត្តមសាស្ត្រាចារ្យ ញ៉ែម សូភឿន តំណាងគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត បានមានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ ព្រមទាំងបានបង្ហាញជូននូវលទ្ធផលជោគជ័យសំខាន់ៗជាច្រើនដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងការបម្រើជាតិ និងមាតុភូមិ ពិសេសសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ឥតឈប់ឈររបស់ប្រទេសកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធាន អនុប្រធាន និងសមាជិក សមាជិកាក្នុងសាខាគណបក្សចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត ដែលបានរួមសាមគ្គីយ៉ាងរឹងមាំខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត អនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សប្រជាជនកម្ពុជាឱ្យសម្រេចបានលទ្ធផលល្អជាប្រចាំ។ កម្មវិធីផ្សព្វផ្សាយទាំងមូល សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​សមាជិក​ សមាជិកា​ នៃអង្គពិធីទាំងមូល ព្រមទាំងបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល៤៦ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

ពីថ្នាក់ដឹកនាំនិងសមាជិកទាំងអស់នៃគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមអំពាវនាវដល់​សមាជិក​ សមាជិកា​ទាំងអស់​ រួមទាំង​បងប្អូនជនរួមជាតិ សូមបន្តរក្សាសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ សូមអរគុណសន្តិភាព៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm