នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណ:កម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្ថិតនៅសាលប្រជុំទួលក្រសាំង ក្រុងតាខ្មៅ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភតុសិស្សដល់សាលាបឋមសិក្សាគោកត្រប់ និងត្រពាំងវែង សរុបចំនួន ១១០តុ កសាងរបងសាលារៀនចំនួន៥០ម៉ែត្រ ដោយចំណាយអស់ថវិកាសរុបចំនួន ៨,៥៥០ដុល្លារអាមេរិក។




