​អូស្ត្រាលី​ផ្តល់ជំនួយ​ជាង​ ៥០​លាន​ដុល្លារ​ ដល់​កម្ពុជា​ ដើម្បី​គាំទ្រ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩

2021/04/27 02:59:58 am        43

​ភ្នំពេញ៖ ​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា បានផ្តល់​ជំនួយ​ជាង​៥៦​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វិដ​១៩ ហើយ​ជំនួយ​នេះ​ បាន​ចាត់ទុក​ការ​បន្ថែម​មួយ​ទៅលើ​ជំនួយ​អភិវឌ្ឍន៍​របស់​អូស្ត្រាលី ដែល​កំពុងតែ​ដំណើរការ សម្រាប់​ការ​ឆ្លើយតប និង​ស្តា​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​។​


​​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានចេញ​នៅ​រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​បាន​ឲ្យ​ដឹងថា សប្តាហ៍​នេះ រដ្ឋាភិបាល​អូស្ត្រាលី​បានប្រកាស​អំពី​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ ក្នុង​ទឹកប្រាក់​ចំនួន​ ៥០០​លាន​ដុល្លារ​អូស្ត្រាលី ស្តីពី​ការ​ទទួលបាន​ថ្នាំ​វ៉ាក់សាំង និង​គម្រោង​សន្តិសុខ​សុខាភិបាល​ក្នុង​តំបន់ សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​។​


​​ថ្លែង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ អ្នកស្រី Hon Marise Payne ដែលជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​ជា​រដ្ឋ​មន្ត្រីក្រសួង​កិច្ចការនារី​អូស្ត្រាលី បាន​មានប្រសាសន៍ថា​«​ការទទួលបាន​វ៉ាក់សាំង​ទាន់ពេលវេលា និង​ប្រកបដោយ​សុវត្ថិភាព នៅ​តំបន់​ប៉ាស៊ីហ្វិក និង​អាស៊ីអាគ្នេយ៍ នឹង​មានន័យថា យើង​ទាំងអស់គ្នា​អាច​ត្រឡប់​មកកាន់​ភាព​ធម្ម​តា ក្នុង​ការេ​ធ្វើដំណើរ វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម ជាមួយ​ដៃគូ​សំខាន់ៗ​របស់​យើង​ក្នុង​តំបន់​»​។​


​​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ទៀតថា គំនិត​ផ្ដួចផ្ដើម​ខាង​លើនេះ នឹងចូលរួម​ចំណែក​យ៉ាង​ធំធេង ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ថ្នាំ​វ៉ាក់សាំង ការវាយតម្លៃ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ថ្នាំ​វ៉ាក់សាំង និង​ការគាំទ្រ​បច្ចេកទេស​សម្រាប់​គោលនយោបាយ និង​ផែនការ​ការចាក់​ថ្នាំ​បង្ការ​។​


​លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា «​នេះ​គឺជា​សេចក្តីប្រកាស​ដ៏​សំខាន់​មួយ ដែល​ពង្រីក​ការចូលរួម​យ៉ាងជ្រៅ​រួចទៅហើយ របស់​អូស្ត្រាលី ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា និង​ដើរតួ​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចប្រឹងប្រែង​របស់​កម្ពុ​ជា ដើម្បី​ធានា​ការទទួលបាន​សកល នៃ​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វិដ​១៩ ដែល អនុញ្ញាត​ដោយ​អង្គការ​សុខភាព​ពិភពលោក​»​។​


​​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា គំនិត​ផ្ដួចផ្ដើម​ខាងលើនេះ បន្ថែម​ទៅលើ​ការប្តេជ្ញាចិត្ត ក្នុង​ទឹកប្រាក់​ចំនួន​៨០​ដុល្លារ​អូស្ត្រាលី ស្មើនឹង​ជាង​៥៦​លាន​ដុល្លារ​អាមេរិក របស់​ប្រទេស​អូស្ត្រាលី តាមរយៈ​ការ​ប្តេជ្ញាចិត្ត​ទីផ្សា​នៃ​យន្តការ COVAX (COVAX Facility Advance Market Commitment) ដែល​ត្រូវ​បាន​បង្កើតឡើង ដើម្បី​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍ ទទួលបាន​ចំនួន​កម្រិត​ថ្នាំ​វ៉ាក់សាំង អាចឆ្លើយតប​នឹង​តម្រូវការ​របស់​មនុស្ស ដែលមាន​ហានិភ័យ​ខ្ពស់​ជាងគេ​។​


​​«​ជំនួយ​គាំទ្រ ស្តីពី​វ៉ាក់សាំង​នេះ គឺជា​ការបន្ថែម​ទៅលើ​ជំនួយ​អភិវឌ្ឍន៍ របស់​អូស្ត្រាលី ដែល​កំពុង តែ​ដំណើរការ​សម្រាប់​ការឆ្លើយតប និង​ស្តារ​សេដ្ឋកិច្ច​កម្ពុជ​ឡើងវិញ ក្រោយ​ជំងឺ​កូ​វិដ ១៩ ។ អូស្ត្រាលី ប្ដេជ្ញាចិត្ត​គាំទ្រ​កម្ពុជា​ក្នុង​ការ​ទទួលបាន ដោយ​ស្មើភាព​គ្នា នូវ​វ៉ាក់សាំង​ដែលមាន សុវត្ថិភាព និង​មានតម្លៃ សមរម្យ​នោះ​៕


​អត្ថបទ​៖ ចក់​

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am