លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកជឿថា សហរដ្ឋអាមេរិកកំពុងដំណើរការកិច្ចចរចារបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការប្រាស្រ័យទាក់ទងណាមួយ ដែលលោកមានជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក Trump បានបង្ហាញថា លោកទាំងពីរបានទាក់ទងគ្នា ជាការសន្ទនាដែលទទួលស្គាល់ជាផ្លូវការលើកដំបូងរវាងលោក Putin និងប្រធានាធិបតីអាមេរិកចាប់តាំងពីដើមឆ្នាំ ២០២២មក។
នៅពេលសួរថាតើរូបលោកបានសន្ទនាជាមួយលោក Putin ដែរទេ ចាប់តាំងពីលោកក្លាយជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំនេះ លោក Trump បាននិយាយថា លោកបានពិភាក្សាតាមទូរស័ព្ទ ហើយលោករំពឹងថានឹងមានការសន្ទនាជាច្រើនទៀត។ យើងត្រូវតែបញ្ចប់សង្គ្រាមនោះ។

លោក Trump បាននិយាយថា លោកមិនចង់ប្រាប់អ្នកអំពីការសន្ទនានោះទេ។លោកជឿជាក់ថាយើងកំពុងមានការរីកចម្រើន។ យើងចង់បញ្ឈប់សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីរយៈពេលជាង៣ឆ្នាំមកនេះ។

លោកប្រធានាធិបតីរូបនេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងទាក់ទងជាមួយរុស្ស៊ី និងអ៊ុយក្រែន។ យើងកំពុងនិយាយជាមួយភាគីទាំងពីរ។
លោក Trump បានសន្យាថានឹងបញ្ចប់សង្រ្គាម ប៉ុន្តែពុំទាន់បានបង្ហាញជាសាធារណៈទេ ថាតើ លោក នឹងបញ្ចប់សង្រ្គាមនេះតាមវិធីណា៕