ការដំឡើងពន្ធសងសឹក របស់ចិនលើសហរដ្ឋអាមេរិក ត្រូវចូលជាធរមាននៅថ្ងៃចន្ទនេះ

2025/02/10 06:05:31 pm        124

ការដំឡើងពន្ធនាំចូលសងសឹករបស់ចិនលើទំនិញអាមេរិកមួយចំនួន នឹងចូលជាធរមាននៅថ្ងៃចន្ទនេះ ខណៈសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរកាន់តែរីកធំ ហើយប្រធានាធិបតីអាមេរិកលោក Donald Trump គំរាមដំឡើងពន្ធលើប្រទេសជាច្រើនទៀត។

ទីក្រុងប៉េកាំងបានប្រកាសផែនការនេះកាលីថ្ងៃទី ៤ ខែកុម្ភៈ ប៉ុន្មាននាទីបន្ទាប់ពីការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិកចំនួន ១០% លើផលិតផលចិនទាំងអស់បានចូលជាធរមាន។

កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា លោកនឹងដំឡើងពន្ធ ២៥% លើការនាំចូលដែកថែបនិងអាលុយមីញ៉ូមទាំងអស់មកកាន់សហរដ្ឋអាមេរិក ក្នុងសេចក្ដីប្រកាសពេញលេញនៅថ្ងៃចន្ទសប្ដាហ៍នេះ។  

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ ព្រឹត្តិការណ៍ប្រកួតជើងឯកប្រចាំឆ្នាំរបស់សម្ព័ន្ធជាតិកីឡាបាល់ទាត់Super Bowl លោកក៏បាននិយាយផងដែរថាលោកកំពុងត្រៀមសម្រាប់ផែនការដំឡើងពន្ធលើប្រទេសផ្សេងទៀត ប៉ុន្តែពុំបានបញ្ជាក់ពីគោលដៅណាមួយនោះទេ។  

ការដំឡើងពន្ធចុងក្រោយរបស់ចិនលើទំនិញអាមេរិករួមមានពន្ធតាមព្រំដែន១៥% លើការនាំចូលធ្យូងថ្មអាមេរិក និងផលិតផលឧស្ម័នធម្មជាតិរាវ ហើយក៏ដំឡើងពន្ធ១០% លើប្រេងឆៅ គ្រឿងចក្រកសិកម្ម និងម៉ាស៊ីនរថយន្តធុនធំ របស់អាមេរិក ផងដែរ។

កាលពីសប្តាហ៍មុន ក្រុមអាជ្ញាធរចិនបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការផ្តាច់មុខទៅលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Google ខណៈក្រុមហ៊ុនសម្លៀកបំពាក់ PVH ដែលជាម្ចាស់យីហោអ្នករចនាម៉ូតអាមេរិក Calvin Klein និង Tommy Hilfiger ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះ "អង្គភាពមិនគួរឱ្យទុកចិត្ត" របស់ទីក្រុងប៉េកាំង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        103
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm