សមយុទ្ធពហុជាតិសាសន៍របស់កងទ័ពជើងទឹកប្រទេសប៉ាគីស្ថាន AMAN-2025 បានបង្ហាញសម្ថភាពប្រឆាំងភេរវកម្ម និងបង្ហាញក្រុមតន្ត្រីយោធានៅកោះ Manora ភាគខាងត្បូងកំពង់ផែ Karachi កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ។

កងកម្លាំងប្រតិបត្តិការពិសេសមកពីប្រទេសប៉ាគីស្ថាន និងប្រទេសដែលកំពុងចូលរួម បានបង្ហាញពីតាកទិក និងយុទ្ធោបករណ៍ រួមមានទាំងយន្តហោះ និងឧទ្ធម្ភាគចក្រ។
ការផ្លាស់ប្តូរវប្បធម៌ គឺជាទិដ្ឋភាពសំខាន់នៃព្រឹត្តិការណ៍នេះផងដែរ ដោយមានក្រុមតន្រ្តីយោធាមកពីប្រទេសប៉ាគីស្ថាន និងប្រទេសស្រីលង្កា សម្តែងពីជម្រើសតន្ត្រីប្រពៃណី និងតន្ត្រីយោធា។

ការបង្ហាញ និងការសម្តែងនេះ មានការចូលរួមពីបុគ្គលិកមកពីកងទ័ពជើងទឹក អ្នកសង្កេតការណ៍ អ្នកការទូតបរទេស និងមន្ត្រីជាន់ខ្ពស់ មកពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសប៉ាគីស្ថាន។
សមយុទ្ធ AMAN-2025 ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ៧ ខែកុម្ភៈ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងសន្តិសុខដែនសមុទ្រក្នុងតំបន់។