កម្ពុជាត្រៀមរួចរាល់ ​ដើម្បី​ទទួល​អ្នកដំណើរ​ពី​បរទេស​ដែល​ចាក់​វ៉ាក់សាំងរួច ដោយគ្មាន​ការ​ធ្វើ​ចត្តាឡីស័ក

2021/11/15 06:44:27 pm        251

ភ្នំពេញ ៖ បន្ទាប់ពីមានការកែសម្រួលសារជាថ្មីលើកលែងការធ្វើចត្តាឡីស័ក ទៅលើអ្នកដំណើរទូទៅមកពីក្រៅប្រទេស ក្រោយពីចាក់វ៉ាក់សាំងពេញលេញនោះ មន្រ្តីអន្តោប្រវេសន៍នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា កម្ពុជាត្រៀមរួចរាល់ចំពោះលំហូរអ្នកដំណើរចូលកម្ពុជា ដោយពិនិត្យលើការចាក់វ៉ាក់សាំងពេញលេញ និងឯកសារធ្វើតេស្តរកជំងឺកូវីដមុនចូលកម្ពុជាតែប៉ុណ្ណោះ។

ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរង​ប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​បានឲ្យដឹងថា បន្ទាប់ពីទទួល​បាន​ការណែនាំ​ពី​សម្តេចតេជោ ​ហ៊ុន សែន កាលពីថ្ងៃទី១៤ ​ខែវិច្ឆិកា ជុំវិញ​ការ​សម្រេច​អនុញ្ញាត​ឲ្យអ្នកដំណើរទាំង​ជនជាតិខ្មែរ ​និងជនជាតិបរទេសទាំងដែល​ធ្វើដំណើរចូលកម្ពុជា ហើយ​បាន​ចាក់វ៉ាក់សាំង​ពេញ​លេញ (២ដូស) ​គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័ក មន្រ្តីអន្តោប្រវេសន៍ ដែលឈរជើង​នៅ​អាកាស​យានដ្ឋានអន្តរជាតិចាប់ពីថ្ងៃនេះតទៅ ​បាននិង​កំពុងអនុវត្តជាផ្លូវការទៅលើអ្នកដំណើរ​ទាំងអស់​ដែល​ចូលកម្ពុជា​គឺការពិនិត្យទៅលើប័ណ្ណចាក់វ៉ាក់សាំង​ពេញលេញ និង​ការធ្វើ​តេស្តរក​ជំងឺកូវីដ​មុន៧២ម៉ោង​ ទើប​អនុញ្ញាត​ឲ្យអ្នកដំណើរឆ្លងដែន ​និងធ្វើតេស្តរហ័សម្តងទៀតដោយក្រុម​គ្រូពេទ្យ​សុខាភិបាលប្រចាំ​នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ថោង សុផាត បានបញ្ជាក់ថា បន្ទាប់ពីអ្នកដំណើរបានអនុវត្តតាមការ​កែ​សម្រួលថ្មី ក៏ដូចជាធ្វើតេស្តរហ័សរួចរាល់នោះ​ អ្នកដំណើរនឹងអាចចេញពីច្រកដំណើរចូលកម្ពុជា​ដូចពេលមុនមានជំងឺកូវីដ១៩។

ទន្ទឹងគ្នានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរស៊ីវិល បានថ្លែងថា ក្នុងនាមអាកាសចរស៊ីវិលនឹងអនុវត្តតាមការណែនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ដោយសហការ​សម្របសម្រួល​ជាមួយមន្រ្តីពាក់ព័ន្ធ ​ក្នុងពេលនីតិវិធីមួយចំនួន​របស់​អ្នក​ដំណើរ​ទាំងការធ្វើដំណើរ និងការមកដល់កម្ពុជា​ត្រូវ​បានកាត់បន្ថយ។

ឯកឧត្តម បន្តថា ការសម្រេចនេះ​ ជាការផ្តល់នូវភាពងាយស្រួលសម្រាប់​អ្នកដំណើរចូល​មក​កម្ពុជា​ផងដែរ៕

អត្ថបទ ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm