ក្រុមបាតតារាងលីគទីពីរអង់គ្លេស Plymouth ទម្លាក់ក្រុមកំពូលតារាង Premier League, Liverpool ពី FA Cup

2025/02/10 06:20:50 pm        189

ក្រុមបាល់ទាត់ Plymouth Argyle ដែលបច្ចុប្បន្នកំពុងឈរនៅបាតតារាងនៃក្របខណ្ឌទីពីរអង់គ្លេស បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្រោយទម្លាក់ក្រុមកំពូលតារាងក្របខណ្ឌកំពូល Premier League ហង្សក្រហម Liverpool ត្រឹមជុំទីបួន FA Cup។

អ្នកចាត់ការ Liverpool លោក Arne Slot បានផ្លាស់ប្តូរជម្រើសដំបូង ១០ នាក់ពីការប្រកួតយកឈ្នះ Spurs កាលពីពាក់កណ្តាលសប្តាហ៍វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup តែការផ្លាស់ប្តូរនេះធ្វើឱ្យ Liverpool បាត់បង់ពានក្នុងស្រុកមួយ។

គ្រាប់បាល់ជ័យជំនះរបស់ម្ចាស់ផ្ទះ​ Plymouth សម្រេចបានដោយបាល់ពិន័យ ១១ ម៉ែត្ររបស់ Ryan Hardie ក្រោយកំហុសបាល់ប៉ះដៃរបស់ Harvey Elliott។

ទោះបី Liverpool ព្យាយាមសម្រុកយ៉ាងណាក្តី Plymouth ក៏ព្យាយាមទប់ស្កាត់ និងរក្សាគ្រាប់បាល់ជ័យជំនះរបស់ខ្លួនរហូតដល់ចប់ ៩០ នាទី។

នេះជាជ័យជំនះដ៏អស្ចារ្យ និងភ្ញាក់ផ្អើលមួយនៅ FA Cup រដូវកាលនេះ និងជាការភ្ញាក់ផ្អើលមួយដែរក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Miron Muslic ដែលមកជំនួសតំណែងអតីតខ្សែប្រយុទ្ធ Manchester United, Wayne Rooney កាលពីខែមុន។

សម្រាប់ Liverpool នេះគឺជាបរាជ័យដែលមិនបានរំពឹងទុក ខណៈដែលពួកគេមានរដូវកាលដ៏អស្ចារ្យក្រោមការដឹកនាំរបស់អ្នកចាត់ការ Arne Slot ដែលកំពុងដឹកនាំក្រុមកាន់កាប់កំពូលតារាង Premier League កក់កៅអីផ្តាច់ព្រ័ត្រ Carabao Cup និងឡើងវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League។

ក្រុមនៅ Premier League ដែលមានជោគវាសនាធ្លាក់ត្រឹមជុំទីបួន FA Cup ដូច Liverpool ដែរនោះរួមមាន Chelsea ចាញ់ Brighton, Spurs ចាញ់នៅផ្ទះ Aston Villa, Everton ចាញ់ Bournemouth និង Southampton ចាញ់ Burnley៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm