ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងដើម្បីទទួលបានសន្តិភាពដោយយុត្តិធម៌។

លោក Trump បាននិយាយថា លោករំពឹងថានឹងជួប លោក Zelenskyy នៅក្នុងសប្តាហ៍នេះ។
លោក Zelenskiy បាននិយាយនៅក្នុងសារតាមវីដេអូថា «យើងកំពុងរៀបចំកាលវិភាគច្បាស់លាស់នៃកិច្ចប្រជុំជាមួយដៃគូសំខាន់ៗរបស់យើងមាន អាមេរិក អឺរ៉ុប និងពិភពអ៊ីស្លាម។
ប្រធានាធិបតីអ៊ុយក្រែន ក៏ត្រូវបានគេរំពឹងថានឹងចូលរួមសន្និសីទសន្តិសុខទីក្រុង Munich ដែលចាប់ផ្តើមនៅប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រខាងមុខនេះ ហើយជួបពិភាក្សាជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងមេដឹកនាំអឺរ៉ុប នៅទីនោះ។
ប្រធានខុទ្ធការល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AP ថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកប្រទេសអ៊ុយក្រែន និងរុស្ស៊ី លោក Keith Kellogg នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងគីវ ប្រទេសអ៊ុយក្រែននៅចុងខែកុម្ភៈ។
លោក Yermak បាននិយាយថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក នឹងត្រូវបានគេផ្តល់របាយការណ៍សង្ខេបអំពីស្ថានភាពនៅលើសមរភូមិ និងការកែណ្ឌកងទ័ព។ ជាក់ស្តែង លោក Zelenskiy កំពុងស្វែងរកកិច្ចពិភាក្សាជាមួយមន្ត្រីនៅកម្រិតផ្សេងៗនៃរដ្ឋបាលរបស់លោកTrump មុនប្រទេសរុស្ស៊ី។