ក្រុម​ជនអន្តោប្រវេសន៍​ជាប់​គាំង​តាម​ព្រំដែន​រវាង​ប៉ូឡូញ និង​បេឡា​រុស ខណៈ​ត្រូវ​ការ​ជំនួយ

2021/11/15 06:56:18 pm        454

​បេឡា​រុស​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បេឡា​រុស​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា​ ក្រុម​ជនអន្តោប្រវេសន៍​ប្រហែល ៦០​នាក់​ដែល​បាន​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ ត្រូវ​បាន​អម​ដោយ​ឆ្មាំ​ព្រំដែន​ប៉ូឡូញ​ហើយ​បាន​បណ្ដេញ​ត្រឡប់​ទៅ​ប្រទេស​បេឡា​រុស​វិញ​។​ ​វីដេអូ​ដែល​ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​របស់​រុស្ស៊ី បាន​បង្ហាញ​ពី​ក្រុម​ជនអន្តោប្រវេសន៍​ដែល​កំពុង​បោះជំរំ​តង់​ នៅ​ជិត​ព្រំដែន​ប៉ូឡូញ​ហ៊ុមព័ទ្ធដោយ​របង​បន្លា​លួស។

ប្រភព​មួយទៀត៖ ទូរទស្សន៍​រដ្ឋ​បេឡា​រុស​បាន​បង្ហាញ​វីដេអូ​ នៃ​ក្រុម​មន្ត្រី​កាកបាទក្រហម​បេឡា​រុស​កំពុង​ចែកចាយ​អាហារ និង​ការ​ផ្គត់ផ្គង់ដល់​ជនអន្តោប្រវេសន៍នៅ​ព្រំដែន​ជាប់​ជាមួយ​ប៉ូឡូញ​កាលពី​ថ្ងៃអាទិត្យ​។ ​កាកបាទក្រហម​បេឡា​រុសបាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​បង្កើត​តង់​កំដៅ​ចំនួន​បី​នៅ​ព្រំដែនដើម្បី​ផ្តល់​ការ​ផ្គត់ផ្គង់​ដល់​កុមារ ស្ត្រី​ដែល​មាន​កូន និង​ស្ត្រី​មាន​ផ្ទៃពោះ​។ គ្រឿង​ផ្គត់ផ្គង់​រួមមានអាហារ ភួយ និង​ខោ​ទឹកនោម​ក្មេង​។ ​ក្រុម​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​រាប់​ពាន់​នាក់ដែល​ភាគច្រើន​មកពី​មជ្ឈិមបូព៌ា បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ចំហៀង​ខាងក្នុង​ដឹក​ដី​បេឡា​រុស​ជាប់​ព្រំដែន​ជាមួយ​ប៉ូឡូញ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះក្នុង​ក្តី​សង្ឃឹម​ថា​នឹង​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​សហភាព​អឺរ៉ុប​។​

ខណៈ​ពិភពលោក​ផ្តោត​អារម្មណ៍​លើ​ជនអន្តោប្រវេសន៍ នៅ​ចំ​កណ្តាល​នៃ​ការប្រឈមមុខគ្នា​ដ៏​តានតឹង​រវាង​ប៉ូឡូញ និង​បេឡា​រុស ក្រុម​ជនអន្តោប្រវេសន៍ដែល​កំពុង​បាន​ជាប់គាំង​នៅតាម​ព្រំដែន​រវាង​បូ​ស្នៀ និង​ក្រូ​អាតកាលពី​ចុង​សប្ដាហ៍​មុនបាន​អំពាវនាវ​ឱ្យ​ពិភពលោក​កុំ​ភ្លេច​ពួកគេ​។​ ​គ្រួសារ​ទាំងមូល​ដែលមាន​កូនតូចៗ ក៏ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ​បាន​បោះជំរំ​នៅ​ជិត​ទីប្រជុំជន Velika Kladusa ស្នាក់​នៅក្នុង​សីតុណ្ហភាព​ទាប ហើយ​ត្រូវ​ព្យាយាម​រស់នៅក្នុង​ជីវិត​ពេលយប់​ក្រោម​សន្សើម និង​អាកាសធាតុ​ត្រជាក់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm