ពានរង្វាន់ T.Y Academy រកឃើញបេក្ខភាពវគ្គ Group Stage

2025/02/10 06:53:44 pm        193

បន្ទាប់ពីដំណើរការប្រកួតជម្រុះតាម Online អស់រយៈពេលជិត ១សប្ដាហ៍ ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ T.Y Media Academy រដូវកាលទី៣ ឆ្នាំ២០២៥ បានរកឃើញបេក្ខភាពបេក្ខភាព ១៦ក្រុម ឡើងវគ្គចែកពូលហើយ ក្នុងចំណោមបេក្ខភាព ៣៥១ក្រុម ដែលបានចុះឈ្មោះចូលរួមការប្រកួតជម្រុះដំបូង កាលពីសប្ដាហ៍កន្លងទៅ ។

សម្រាប់បេក្ខភាព ១៦ក្រុម ដែលបានឆ្លងផុតវគ្គជម្រុះដំបូង រួមមានក្រុម Team TDN, ក្រុម JRS E-Sports, ក្រុម WukongX, ក្រុម Revenge, ក្រុម Ferakout Eclipse, ក្រុម Team POY, ក្រុម Raffle E-Sports, ក្រុម  Leader Girl JM, ក្រុម 404 Gaming, ក្រុម Oris E-Sports, ក្រុម Ort Dg Gae, ក្រុម Helheim Legend, ក្រុម Wings E-Sports, ក្រុម Greter Oschank, ក្រុម Evil Eye Legend និងក្រុម 5Mans is Back ។

ក្រោយរកឃើញបេក្ខភាពឡើងវគ្គបន្ដ គណៈកម្មការនឹងរៀបចំចាប់ឆ្នោតបែងចែកពូលប្រកួតនាពេលឆាប់ៗខាងមុខ សម្រាប់បន្ដការប្រកួតវគ្គចែកពូល ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីចម្រាញ់រកក្រុមខ្លាំងៗ ៨ក្រុមឡើងទៅវគ្គ Play-Off ហើយនឹងបន្ដការប្រកួតជុំចុងក្រោយនេះ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ដើម្បីកំណត់ក្រុមជ័យលាភី ។

ចំពោះប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ក្រុមដណ្ដើមបានជ័យលាភីវិញ រួមមានក្រុមជើងឯកទទួលបានប្រាក់រង្វាន់ ៥លានរៀល, ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់ ៣លានរៀល, ក្រុមលេខ៣ ទទួលបាន ១លាន ៥០ម៉ឺនរៀល, ក្រុមលេខ៤ ទទួលបាន ៨០ម៉ឺនរៀល ខណៈក្រុមលេខ៥ និងលេខ៦ ទទួលបាន ៥០ម៉ឺនរៀនស្មើគ្នា គ្រាដែលក្រុមលេខ៧ និងលេខ៨ ក៏ទទួលបានថវិកាលើកទឹកចិត្ត ៣៥ម៉ឺនរៀលផងដែរ ។

គួរដឹងថា ការប្រកួតកីឡាអេឡិចត្រូនិក T.Y Media Academy នេះ រៀបចំដោយក្រុមហ៊ុន T.Y Media និងមានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលរៀបចំឡើង ក្នុងគោលបំណងរួមចំណែកលើកស្ទួកការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជា តាមរយៈការផ្ដល់ឱកាសឲ្យកីឡាករចង់ក្លាយជាកីឡាករអេឡិចត្រូនិកអាជីព បានសម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួន ហើយឈានទៅរកការប្រកួតប្រជែងថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm