ប្រព័ន្ធព្យុះថ្មីចំនួនពីរ ត្រូវបានគេរំពឹងថានឹងវាយប្រហារភាគខាងជើងសហរដ្ឋអាមេរិក ជាប់ៗគ្នាក្នុងសប្តាហ៍នេះ ខណៈអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងភាគឦសាននៃប្រទេសចាប់ផ្តើមថយចុះ រួចឆ្ពោះទៅកាន់ភាគខាងជើង ដោយបង្កការធ្លាក់ព្រិល និងសីតុណ្ហភាពត្រជាក់ខ្លាំង។

ប្រព័ន្ធព្យុះដំបូងបង្អស់ ដែលជិតមកដល់ នឹងចាប់ផ្តើមវាយប្រហារពីតំបន់វាលទំនាបនៅថ្ងៃចន្ទ (១០ កុម្ភៈ) នេះ ដោយបង្កើតព្រិលនៅភាគខាងជើង និងភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង។ ព្រិលធ្លាក់ខ្លាំងបំផុតត្រូវបានគេរំពឹងថានឹងបោកបក់លើរដ្ឋ Kansas ដែលអាចមានកម្រាស់ពី ២ ទៅ ៥អ៊ីញទូទាំងរដ្ឋ។

នៅថ្ងៃអង្គារស្អែកនេះ ប្រព័ន្ធព្យុះត្រូវបានគេព្យាករថានឹងពង្រីកទៅភាគខាងកើត ដោយជ្រៀតចូលតំបន់ជ្រលងភ្នំ Appalachian និងពាក់កណ្តាលអាត្លង់ទិក ក៏ដូចជាលាតសន្ធឹងបន្តិចទៅភាគឦសាន។ រដ្ឋ វើជីនៀ (Virginia); វ៉ាស៊ីនតោនឌីស៊ី; ម៉ារីលែន (Maryland); ហើយទីក្រុង ដេឡាវែរ (Delaware) ទំនងជាទទួលបានព្រិលធ្លាក់ខ្លាំងបំផុត ដោយមានការរំពឹងទុកពី ៣ ទៅ ៦អ៊ីញ។
ប្រព័ន្ធព្យុះបន្ទាប់ នឹងបន្តឆាប់ៗនេះនៅថ្ងៃពុធ ដោយធ្វើឱ្យមានភ្លៀងធ្លាក់ និងព្រិលធ្លាក់មួយជុំទៀតនៅលើវាលទំនាប និងកណ្តាលខាងលិច មុនពេលផ្លាស់ទីទៅភាគឦសាននៅយប់ថ្ងៃពុធ និងដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ពេញមួយសប្តាហ៍នៅទូទាំងតំបន់វាលទំនាប និងតំបន់ភ្នំ ការផ្ទុះឡើងនៃខ្យល់ត្រជាក់អាកទិកអាចបន្ទាបសីតុណ្ហភាពរហូតដល់ -១២អង្សាសេ ទៅ ៤អង្សាសេ ក្រោមមធ្យមភាគ៕