នាយករដ្ឋមន្រ្តីអ៊ីស្រាអែល សាទរផែនការលោក Trump ថាជា 'បដិវត្តន៍' ដែនដីហ្កាហ្សា

2025/02/10 06:58:50 pm        82

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអាទិត្យ (០៩ កុម្ភៈ) បានលើកសរសើរជាថ្មីម្ដងទៀតលើសំណើរបស់លោកប្រធានាធិបតី Donald Trump ដែលថាឱ្យសហរដ្ឋអាមេរិក ជាអ្នកគ្រប់គ្រងលើដែនដីហ្កាហ្សា និងការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ថាជា "បដិវត្តន៍" បន្ទាប់ពីការវិលត្រឡប់របស់លោកទៅកាន់អ៊ីស្រាអែល ពីទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន។

លោក Trump បានបង្កឱ្យមានការខឹងសម្បារជាសកលជុំវិញការស្នើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចមួយសប្តាហ៍ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅកាន់អាមេរិក ថាទីក្រុងវ៉ាស៊ីនតោនគួរតែគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប និងបោសសំអាតប្រជាជននៅដែនដីនេះ។

ក្នុងការវិលត្រឡប់ទៅកាន់អ៊ីស្រាអែលវិញ លោក Netanyahu បានថ្លែងទៅកាន់គណៈរដ្ឋមន្ត្រីរបស់លោកថា សម្ព័ន្ធមិត្តទាំងពីរបានព្រមព្រៀងគ្នាលើគោលដៅសង្គ្រាមដែលកំណត់ដោយអ៊ីស្រាអែលនៅពេលចាប់ផ្តើមសង្រ្គាម ១៥ខែរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស រួមទាំង "ធានាឱ្យតំបន់ហ្កាហ្សា លែងជាបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀត"។ លោកបន្ថែមថា "លោកប្រធានាធិបតី Trump មានចក្ខុវិស័យខុសប្លែក និងកាន់តែប្រសើរសម្រាប់អ៊ីស្រាអែល ដែលជាវិធីសាស្រ្តបដិវត្តន៍ និងភាពច្នៃប្រឌិត"។

ទោះបីជាមានការរិះគន់ពីសម្ព័ន្ធមិត្តអន្តរជាតិ និងជាពិសេសពីរដ្ឋអារ៉ាប់ក៏ដោយ លោក Trump កាលពីសប្ដាហ៍មុនបានបញ្ជាក់ឡើងវិញថា "តំបន់ហ្កាហ្សាស្ទ្រីប នឹងត្រូវបានប្រគល់ឱ្យអាមេរិក ដោយអ៊ីស្រាអែល នៅពេលបញ្ចប់ការប្រយុទ្ធ"៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm