វិនិយោគិនថៃទទួលបានជោគជ័យលើការធ្វើអាជីវកម្ម ក្រោមបរិយាកាសអំណោយផលនៃកម្ពុជា

2025/02/10 07:10:54 pm        129

ប្រធានសមាគមពាណិជ្ជកម្មថៃ ថ្លែងថា វិនិយោគិនថៃដែលរកស៊ីទទួលទាន បានកំពុងទទួលជោគជ័យនៅលើការអាជីវកម្មរបស់ ខ្លួន ក្រោមបរិយាកាសអំណោយផលនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមចំណែកដល់ការស្តារឡើងវិញនៃការធ្វើពាណិជ្ជកម្មទ្វេ ភាគី និងភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសទាំងពីរ។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងនៅក្នុងកម្មវិធីជួបជុំពិសារអាហារ សាមគ្គី លើកទី១ ក្នុងឆ្នាំ ២០២៥ នៅចុងសប្តាហ៍កន្លងមកថា កម្ពុជា-ថៃ គឺជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការទាំងផ្នែកការទូត ពាណិជ្ជកម្ម និងការវិនិយោគ ចំណែកការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ថៃ នៅមុនវិបត្តិជំងឺកូវីដ-១៩ ការធ្វើពាណិជ្ជកម្មប្រទេស ទាំងពីរ បានបន្តកំណើនហក់ឡើងគួរជាទីកត់សម្គាល់ ហើយបច្ចុប្បន្ននេះ, ការធ្វើពាណិជ្ជកម្មទ្វេរភាគី ក៏បានកំពុងបន្តងើបឡើង ប៉ុន្តែ នៅក្នុងកម្រិតទាបនៅឡើយ។

 ដោយឡែកការជួបជុំគ្នានេះ, សមាគមថៃបានបង្កើតកម្មវិធីនេះជាច្រើនលើករួចមកហើយ ដើម្បីជួបជុំរវាង វិនិយោគិនដែល កំពុងធ្វើអាជីវកម្ម និងពាណិជ្ជកម្មថៃនៅលើទឹកដីកម្ពុជា ដើម្បីជួបសន្ទនាអំពីសុខទុក្ខ ការចែករំលែក ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅ វិញទៅមក នៅលើការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម, ដើម្បីជំរុញការធ្វើអាជីវកម្មរបស់ពួកគាត់ឱ្យទទួលបានជោគជ័យកាន់តែ ខ្លាំងក្លា នៅក្រោមបរិយាកាសអំណោយផល និងការលើកទឹកចិត្តគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាផ្នែកមួយនៃការចូល រួមចំណែកការស្តារឡើងវិញនៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងដើម្បីភាគរីកចម្រើននៃសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ទាក់ទិនការធ្វើអាជីវកម្មវិញ, លោកស្រី ជីរ៉ាណាន់ វង្សមង្គល លើកឡើងបន្ថែមថា ស្របពេលស្ថានភាពពិភពលោកបង្ហាញនូវ សញ្ញាណវិជ្ជាមានជាបណ្តើរៗ និងស្របស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងរើបឡើងវិញ, ធុរកិច្ចថៃនៅតែបន្តសម្លឹងអំពីឱកាសវិនិយោគ របស់ខ្លួននៅកម្ពុជា ដោយបានហូរចូលមកជាបន្តយបន្ទាប់ តាមរយៈការជួយគៀងគរបស់សមាគម ចំពោះក្រុមធុរកិច្ច និងវិនិយោគិន ពីប្រទេសថៃផ្សេងៗ មកសិក្សាស្វែងពីបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីមកវិនិយោគឲ្យបានកាន់តែច្រើន ជំរុញពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរ ឲ្យមានកំណើនកាន់តែល្អប្រសើរឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm