ការចុះអង្កេតបាណកសាស្រ្ត ដើម្បីជាការឆ្លើយតបទៅនឹងការកើតករណីមានមូសច្រើននៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ

2025/02/10 12:50:23 pm        415

ក្រុមការងាររបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម របស់មជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមការដឹកនាំផ្ទាល់ពីលោកវេជ្ជបណ្ឌិត លាង ឬទ្ធា អនុប្រធានមជ្ឈមណ្ឌលជាតិ និងជាប្រធានកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម បានដឹកនាំក្រុមការងារព្រមទាំងសហការជាមួយក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះអង្កេតបាណកសាស្រ្តដង្កូវទឹក ដើម្បីវាយតំលៃស្ថានភាពមូស នៅតាមភូមិសាស្រ្តប្រឈមខ្ពស់ នៅក្នុងសង្កាត់ក្រាំងធ្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥នេះថា ក្រុមការងារចុះមកទីតាំងនេះ គឺដើម្បីសិក្សាថាតើប្រភពមូស ដែលកើនឡើងច្រើនក្នុងភូមិនេះ មានកើនឡើងពីចំនុចណា ហើយជាប្រភេទមូសអ្វី? តើអាជ្ញាធរមូលដ្ឋានបានចូលរួម និងប្តេជ្ញាចិត្តដូចម្តេចខ្លះ? និងដឹងពីស្ថានភាពនេះ យើងត្រូវចូលរួមធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយមូសនេះឲ្យមានប្រសិទ្ធភាព។ លោកវេជ្ជបណ្ឌិត បន្តថា ជាធម្មតានៅរដូវប្រាំង លំហូរទឹកនៅតាមលូ មានការថយចុះ ហូរយឺត ឬក៏អត់ហូរតែម្តង។ ដូច្នេះកាលទឹកកកស្ទះ មានក្លិនស្អុយ ជាទីកន្លែងធ្វើឲ្យដង្កូវទឹកញាស់ និងកើត ហើយដង្កូវទឹកទាំងអស់នោះ សុទ្ធតែដង្កូវទឹកមូសអង្កាមទាំងអស់ លុះដល់ពេលដង្កូវទឹកនោះវាកើតញាស់ មូសវាហោះចូលក្នុងផ្ទះបងប្អូនប្រជាពលរដ្ឋ។ ក្រោយពេលមន្រី្តជំនាញបូសមូស យកមកពិនិត្យ គឺសុទ្ធតែជាទម្រង់មូសអង្កាមតូចៗ គ្មានឆ្នូតខ្មៅៗជាសញ្ញាមូសខ្លានោះទេ។ ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋជឿជាក់ថា មូលហេតុដែលមូសកើនឡើងច្រើននោះ គឺមកពីការកកស្ទះតាមលូ ឬក៏មានទឹកដក់ នេះគឺជាប្រភពដែលធ្វើឲ្យកើតមូសច្រើន។ បច្ចុប្បន្នមានករណីមូសកើនឡើងច្រើនស្ទើគ្រប់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ត្រង់ចំនុចនេះលោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភថាតើមូសកើនឡើងច្រើន ជាប្រភេទមូសអ្វី គឺជាមូសអង្កាម ហើយមូសអង្កាមនេះមិនបង្ករជាហានិភ័យកើតជំងឺអ្វីជាសំខាន់នោះទេ វាមិនអាចឲ្យយើងកើតជាជំងឺគ្រុនឈាមនោះទេ គឺនៅពេលមូស វាខាំទៅ បង្ករឲ្យយើងរមាស់ និងរំខានតែប៉ុណ្ណោះ។

ចំណែកលោក ហា សុផល អនុប្រធានភូមិសែនសុខទី៥ និងបងប្អូនប្រជាពលរដ្ឋ បង្ហាញពីអារម្មណ៍សប្បាយរីករាយ នៅពេលក្រុមការងាររបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម របស់មជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ចុះមកពិនិត្យសហគមន៍នេះថាតើមានមូសខ្លា ដែលធ្វើឲ្យមានគ្រោះថា្នក់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្បែរមាត់ប្រឡាយដែលឬក៏អត់។ ក្រោយពេលពិនិត្យសង្កេតឃើញថាគ្មានបញ្ហាមូសខ្លានោះទេ គឺសុទ្ធតែមូសអង្កាម ដូចនេះធ្វើឲ្យរូបគាត់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដទៃទៀត គ្មានការព្រួយបារម្ភ ពីការកើនឡើងច្រើនពីប្រភេទមូសអង្កាមនោះទេ។

ជាចុងក្រោយក្នុងនាមកម្មវិធីជាតិ ក៏ដូចជាក្រុមការងាររាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ពិនិត្យមើលក្នុងសហគមន៍ មានកន្លែងណាដក់ទឹក កន្លែងណាស្ទះលូ និងទឹកស្អុយ ត្រូវរំដោះឲ្យអស់ នៅពេលយើងរំដោះទឹកស្អុយនោះចេញអស់នៅថ្ងៃណា គឺអស់មូស ចាប់ពីថ្ងៃនោះហើយ។ សម្រាប់ប្រជាពលរដ្ឋ សូមស្លៀក សម្លៀកបំពាក់ឲ្យជិត(ពាក់អាវដៃវែង ស្លៀកខោជើងវែង)រៀបចំសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឲ្យបានស្អាត ពាង ក្រឡ ដែលអាចដក់ទឹកបាន ត្រូវគ្រប ឬផ្កាប់ បានចូលរួមកាត់បន្ថយមូសផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am