ស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (០៩ កុម្ភៈ) ថា ពន្ធសងសឹករបស់ប្រទេសចិន ពី១០% ទៅ ១៥% លើទំនិញរបស់សហរដ្ឋអាមេរិក បានចូលជាធរមានហើយនៅម៉ោង ១១:០១ នាទីព្រឹក ម៉ោងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

ពន្ធបន្ថែមនោះនឹងប៉ះពាល់ដល់ទំនិញដែលមានតម្លៃ ១៤ពាន់លានដុល្លារ ហើយនិងក្ដីសង្ឃឹម ដែលថានឹងបញ្ចៀសកំណើនសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៃពិភពលោកទាំងពីរ។
ពន្ធនេះត្រូវបានដាក់លើទំនិញមួយចំនួនរួមមាន ឧស្ម័នធម្មជាតិរាវ LNG ប្រេងឆៅ ធ្យូងថ្ម ឧបករណ៍កសិកម្ម និងទំនិញផ្សេងទៀត៕
