ខ្យល់ត្រជាក់ខ្លាំងបំផុតក្នុងរដូវកាលនេះ បានធ្វើឱ្យមានព្រិលធ្លាក់ខ្លាំងនៅផ្នែកជាច្រើនរបស់ប្រទេសជប៉ុន។
ព្រិលធ្លាក់ខ្លាំង ត្រូវបានគេសង្កេតឃើញនៅក្នុងតំបន់ជាច្រើនតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន ព្រមទាំងនៅផ្នែកសមុទ្រប៉ាស៊ីហ្វិក ដែលជាធម្មតាកម្រមានព្រិលធ្លាក់។ គំនរព្រិលកកកុញ ក្នុងតំបន់ជាច្រើន បានលើសពីកម្រិតមធ្យមក្នុងរដូវកាល។

ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ព្រិលធ្លាក់ខ្លាំងនៅតំបន់ដ៏ធំទូលំទូលាយនៅភាគខាងជើងរហូតដល់ភាគខាងលិចប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី៣ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យ។
ខ្យល់សើម បានបក់ចូលទៅក្នុងប្រព័ន្ធសម្ពាធទាបនៅផ្នែកនៃកោះហុកកៃដូ សមុទ្រប៉ាស៊ីហ្វិក ចាប់តាំងពីថ្ងៃទី៣ ខែកុម្ភៈ និងថ្ងៃបន្តបន្ទាប់។

ព្រិល ត្រូវបានគេរំពឹងថានឹងធ្លាក់ជាបន្តបន្ទាប់រហូតដល់ថ្ងៃអង្គារនៅក្នុងតំបន់តាមបណ្តោយឆ្នេរសមុទ្រជប៉ុននៅភាគខាងជើង និងភាគខាងកើតប្រទេសជប៉ុន។
មន្ត្រីឧតុនិយម អំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះការរំខានដល់ចរាចរណ៍ ការដាច់ចរន្តអគ្គិសនី ដើមឈើបាក់រលំ និងការបាក់ផ្ទាំងទឹកកក។
មន្ត្រី ក៏កំពុងជំរុញឲ្យប្រជាជននៅតំបន់ទាំងនោះមានការប្រុងប្រយ័ត្ន នៅពេលមានព្រិលរអិលធ្លាក់ពីលើដំបូលផ្ទះ ហើយប្រជាជន ត្រូវបានណែនាំឱ្យពាក់មួកនិងពាក់ខ្សែសុវត្ថិភាព និងកុំធ្វើការតែម្នាក់ឯង។