ព្រះខ័នរាជ ឈរកំពូលតារាង ក្រោយក្រោនស្មើថាយហ្គឺរ ខណៈបឹងកេតឡើងបង្គ្រប់ Top-6

2025/02/10 09:04:05 pm        215

ក្រុមព្រះខ័នរាជស្វាយរៀង បានឡើងឈរកំពូលតារាងពិន្ទុ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ វិញហើយ ក្រោយខកខានជាច្រើនសប្ដាហ៍ បន្ទាប់ពីក្រុមភ្នំពេញក្រោន បានប្រកួតស្មើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១-១ គ្រាដែលក្រុមបឹងកេត បានឡើងបង្គ្រប់កៅអី ៦ក្រុមកំពូលតារាង(Top-6) បន្ទាប់ពីយកឈ្នះលើក្រុមគូប្រជែង ISI ដង្កោសែនជ័យ ៨-១ កាលពីចុងសប្ដាហ៍កន្លងទៅ។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ៣-១ កាលពីរាត្រីថ្ងៃអាទិត្យ នៅកីឡដ្ឋានឡាយហ្វ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកនេះ ធ្វើសម្រេចដោយកីឡាករ Bounphachan Bounkong ២គ្រាប់ នៅនាទី១៣ និងនាទី៤៨ និង ញាណ សុស៊ីដាន ១គ្រាប់ នៅនាទី៨២ ក្រោយកីឡាករ អ៊ុក ដេវីន រកបាន ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ តាំងពីនាទី១៦។

ការបន្ថែម ៣ពិន្ទុពេញនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងឈរកំពូលតារាង ដោយរកបាន ៤៩ពិន្ទុ នាំមុខក្រុមភ្នំពេញក្រោន ដែលធ្លាក់មកឈរលេខរៀងទី២ ក្រោយគ្រងតំណែងកំពូលតារាងជាច្រើនសប្ដាហ៍កន្លងមក ។ ការរបូតកៅអីកំពូលតារាងនេះ បន្ទាប់ពីក្រុមសិង្ហក្រហម ទទួលបាន ១ពិន្ទុដ៏តានតឹងពីក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្រោយជំនួបដ៏កក្រើកកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ កាលពីរាត្រីថ្ងៃទី០៩ ខែកុម្ភៈ។

ជំនួបដ៏ស្វិតស្វាញនេះ ភ្នំពេញក្រោន បានបើកការនាំមុខតាំងពីនាទី១៩ ដោយកីឡាករ Jelle Goselink មុនអង្គរថាយហ្គឺរ តាមស្មើ នៅនាទី៦០ ពីការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Nagashima Kodai បន្ទាប់ពីអ្នកចាំទី សាវែង សំណាង បង្កកំហុសលើខ្សែប្រយុទ្ធ គី រីណា ក្នុងប្រអប់គ្រោះថ្នាក់ ។ បន្ទាប់មកក្រុមទាំងពីរ បានវាយសម្រុកគ្នាកាន់តែខ្លាំង ទោះបីម្ចាស់ផ្ទះ សល់គ្នាត្រឹម ១០នាក់ ក្រោយកីឡាករ សុខគ្រី សូហ្វាន រងពិន័យកាតក្រហម នៅនាទី៨៥ ក៏ក្រុមទាំងពីរ ព្យាយាមសម្រុក និងមានឱកាសស៊ុតជាច្រើនលើក តែពុំមានក្រុមណាអាចរកគ្រាប់បាល់បន្ថែមបានឡើយ ដោយរក្សាលទ្ធផល ១-១ ដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។

ក្រឡេកទៅចាប់អារម្មណ៍ជំនួបដណ្ដើមកៅអី Top-6 វិញ ក្រុមបឹងកេត បានបញ្ចប់ក្ដីសង្ឃឹមក្រុម ISI ដង្កោសែនជ័យ ក្រោយយកឈ្នះ ៨-១ គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីជើងទី១ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ៤-៤ ប៉ុណ្ណោះ ។ គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមបឹងកេត ធានាកៅអី Top-6 នេះ ធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា ៣គ្រាប់, ម៉ាត់ ណូរុណ ២គ្រាប់, អាវ សុវណ្ណារ៉ា, Golubovic Stefan និង Yoshihama Ryohei ម្នាក់ ១គ្រាប់ ។ រីឯ ១គ្រាប់របស់ ISI ដង្កោសែនជ័យ ធ្វើសម្រេចដោយកីឡាករ ហាវ សុខនេត្រ ។

ជាមួយជ័យជម្នះនៅពហុកីឡដ្ឋានជាតិនេះដែរ នាំឲ្យក្រុមបឹងកេត ក្លាយជាបេក្ខភាពកូនពៅ ដែលទទួលបានកៅអី Top-6 ដើម្បីបន្ដការប្រកួតដំណាក់កាលទី២ ក្រោយរកបាន ៣០ពិន្ទុ តាមពីក្រោយក្រុមណាហ្គាវើលដ៏ ដែលរកបាន ៣៣ពិន្ទុ បន្ទាប់ពីយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ២-១៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        289
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        359

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm