មន្ដ្រីជាន់ខ្ពស់កីឡាជឺជីតស៊ូថា ការឈ្នះមេដាយមាស មឿនលីម សុបញ្ញា លើទឹកដីអាមេរិកជាសញ្ញាណដ៏ល្អ

2025/02/10 09:18:57 pm        221

កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានឈ្នះមេដាយមាស ក្នុងការប្រកួត Jiu-Jitsu World League California X នៅសហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានចាត់ទុកជ័យជម្នះនេះ គឺជាសញ្ញាណដ៏ល្អ សម្រាប់ការបោះជំរុំហ្វឹកហាត់នៅទីនោះ។

នេះគឺជាការប្រកួតលក្ខណៈអន្ដរជាតិលើកដំបូង បន្ទាប់ពី មឿនលីម សុបញ្ញា បានចេញទៅហ្វឹកហាត់រយៈពេល ២៥ថ្ងៃ ក្នុងបេសកកម្មបោះជំរុំហ្វឹកហាត់រយៈពេល ៣ខែរបស់ខ្លួន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួល និងរៀបចំរបស់សហព័ន្ធ និងទទួលបានការឧបត្ថម្ភគាំទ្រពីលោក ទូច សុភ័ក្រ និងភរិយា។

ចំពោះការប្រកួតក្នុងកម្មវិធី Jiu-Jitsu World League California X នេះដែរ បញ្ញា បានប្រកួតលើវិញ្ញាសា Gi ឯកត្តជនបុរស កម្រិតខ្សែខៀវ ប្រភេទទម្ងន់ក្រោម ៨២.៥គីឡូក្រាម  ដែលមានបេក្ខភាពចុះឈ្មោះចូលរួមប្រកួតចំនួន ២២នាក់ ។ ជាលទ្ធផល បញ្ញា ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាស បន្ទាប់ពីឈ្នះ ៤ប្រកួតជាប់គ្នា ក្នុងនោះបានផ្ដួលដៃគូឲ្យចុះចាញ់ ៣ប្រកួតឯណោះ

លោក Jasper Paas អនុប្រធានសហព័ន្ធ និងជាគ្រូបង្វឹកក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បានចាត់ទុកនេះគឺជាជ័យជម្នះដ៏អស្ចារ្យ សម្រាប់ មឿនលីម សុបញ្ញា ដែលសម្រេចបាននូវសមិទ្ធផលគួរឲ្យភ្ញាក់ផ្អើល ដូចអ្វីដែលសហព័ន្ធជឿជាក់លើរូបគេ ។ នេះគឺជាមូលហេតុ ដែលសហព័ន្ធបានបញ្ជូនរូបគេទៅបោះជំរុំហ្វឹកហាត់ ៣ខែនៅអាមេរិក ហើយជ័យជម្នះនេះ បានបង្ហាញឲ្យឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ បញ្ញា ដើម្បីត្រៀមការប្រកួតធំៗជាច្រើន ក្នុងឆ្នាំ២០២៥ ពិសេសស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំនេះ។

គួរដឹងថា មឿនលីម សុបញ្ញា បានចេញទៅបោះជំរុំហ្វឹកហាត់ នៅមជ្ឈមណ្ឌល Art of Jiu-Jitsu គឺជាកន្លែងប្រមូលផ្ដុំដោយគ្រូបង្វឹកលំដាប់ពិភពលោក ដែលបានបង្កើតនូវអត្តពលិកជើងឯកពិភពលោក និងគ្រូបង្វឹកជាច្រើន ក្នុងនោះក៏មានវត្តមានវីរកីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ជាដើម ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ បញ្ញា បានចាកចេញពីកម្ពុជា កាលពីពាក់កណ្ដាលខែមករា ហើយគ្រោងនឹងត្រឡប់មកមាតុភូមិវិញ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm