ឯកឧត្តម សរ សុពុត្រា ជាប់ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង អាណត្តិទី៦

2025/02/10 09:56:53 pm        454

នៅព្រឹកថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានអញ្ជើញជាអធិបតី ប្រារព្ធសន្និបាត សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អាណត្តិទី៦ ពិធីនេះធ្វើឡើងក្នុងសាលប្រជុំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អាណត្តិទី៥ សមាជិក-សមាជិកា ពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន កាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក និង យុវជនកាយឫទិ្ធសរុប១៥០នាក់។

បន្ទាប់ពីប្រកាសរំសាយគណៈកម្មាធិការសាខាអាណត្ដិទី៥ អង្គសន្និបាតបានរៀបចំបោះឆ្នោតសម្ងាត់ ដោយមានអង្គបោះឆ្នោតចំនួន៥២ លើ៥២រូប ដែលជាសមាសភាព ជាសមាជិក សមាជិការ គណៈកម្មាធិការ សាខាអាណតិ្តទី៥, សមាជិកសមាជិកា គណៈកម្មាធិការអាណតិ្តទី៦។ ក្រោយដំណើរការ បោះឆ្នោតរួចរាល់ គណកម្មការរៀបចំបានប្រកាសលទ្ធផល គឺអង្គសន្និបាតបានបោះឆ្នោតគាំទ្រ សមាសភាពបេក្ខជន គណៈកម្មាធិការសាខាខេត្តស្ទឹងត្រែងចំនួន១៥រូប ដោយសម្លេងគាំទ្រ៥១លើ៥២ សម្លេង មានសន្លឹកឆ្នោតមិនបានការចំនួន១សម្លេង។

ដោយអនុវត្តតាមនីតិវិធី គណៈកម្មាធិការសាខា ដែលទើបជាប់ឆ្នោតថ្មីភ្លាម បានបើកកិច្ចប្រជុំលើកទី១ ដើម្បីជ្រើសរើសបេក្ខភាព ប្រធាន, អនុប្រធានអចិន្ត្រៃយ៍, ប្រធានហេរញ្ញិក និងលេខាធិការ ដើម្បីបន្តសុំការអនុម័តពីអង្គសន្និបាត ជាលទ្ធផលអង្គសន្និបាត បានអនុម័តទទួលយកបេក្ខភាព ឯកឧត្តម សរ សុពុត្រា ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង សំរាប់អាណតិ្តទី៦, លោកស្រី សន សុខា អនុប្រធានអចិន្ត្រៃយ៍, លោក ហ៊ាង ប៉ូលី អនុប្រធាន, លោក ខេង ទិត្យសីហា ហេរញ្ញិក, លោក ម៉ែន គុង លេខាធិការ, និង សមាជិក- សមាជិកា សាខា ចំនួន១០រូបទៀត។

បន្ទាប់ពីប្រគល់ត្រាជូនប្រធានគណៈកម្មាធិការថ្មីរួចលោកជំទាវ ពុំ ចន្ទីនី បានអានសេចក្តីថ្លែងការរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធាន ដែលបានចូលរួមអបអរសាទរ និងប្រកាសគាំទ្រ ទទួលស្គាល់សមាសភាព គណៈកម្មាធិការសាខាទាំង១៥រូប ដែលទទួលបាននូវទំនុកចិត្ត ពីអង្គសន្និបាត សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងអាណតិ្តទី៦នេះ។ សំឡេងឆ្នោតគាំទ្រនេះជាសក្ខីកម្ម នៃការប្រគល់ជូន ឯកឧត្តម លោកជំទាវអស់លោក,លោកស្រី នូវភារកិច្ចដ៏ឧត្តុង្គឧត្តម ជាជំនួយការជូនអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ នៅក្នុងបូរណៈភាពរដ្ឋបាលដែនដីខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃនេះតទៅ។

ក្នុងនាមជាប្រធានគណៈកម្មាធិការថ្មី សំរាប់អាណត្តិទី៦នេះ ឯកឧត្តម សរ សុពុត្រា បានថ្លែងអំណរគុណចំពោះ សន្និបាត ដែលបានបោះឆ្នោតគាំទ្រនាពេលនេះ។ ដើម្បីឆ្លើយតបចំពោះទំនុកចិត្តដ៏ឧត្តុងឧត្តមខាងលើ ឯកឧត្តម សូមប្តេជ្ញាចិត្ត នឹងគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ,ខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា,ពង្រឹងអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដែលបានបណ្តុះបណ្តាល, បំផុសផ្សព្វផ្សាយគោលការណ៍ និងសកម្មភាពនានា របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពនានា របស់សាខា ដើម្បីចលនាឱ្យមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ,ខិតខំដឹកនាំ និងមានទំនាក់ទំនងល្អជាមួយគណៈកិត្តិយសសាខា គណៈកម្មាធិការ សាខា ក្រុមប្រត្តិបត្តិ សាខា និងអនុសាខា ទូទាំងខេត្ត បំផុសចលនាគៀងគររកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ដើម្បីនិរន្តភាពសកម្មភាពមនុស្សធម៌ឱ្យបានល្អប្រសើរចាប់ពីពេលនេះតទៅ៕ អត្ថបទ: សំ ងីម 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm