ឥណ្ឌា កំពុងពិភាក្សាជាមួយអាមេរិក ដើម្បីទិញយានធ្វើសឹក និងចុះកិច្ចព្រមព្រៀងម៉ាស៊ីនយន្តហោះចម្បាំង

2025/02/10 10:05:45 pm        191

ប្រភពលើកឡើងថា ឥណ្ឌាកំពុងតែពិភាក្សាជាមួយសហរដ្ឋអាមេរិក សម្រាប់ការទិញ និងសហការផលិតយានធ្វើសឹក រួមទាំងដើម្បីបញ្ចប់កិច្ចព្រមព្រៀងម៉ាស៊ីនយន្តហោះចម្បាំង ខណៈលោកនាយករដ្ឋមន្រ្តី Narendra Modi ជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងសប្ដាហ៍នេះ។

ឥណ្ឌា ដែលជាប្រទេសនាំចូលអាវុធធំជាងគេលើពិភពលោក តាមទម្លាប់គឺពឹងផ្អែកជាចម្បងលើរុស្ស៊ី ប៉ុន្តែកាលពីខែមុន លោក Trump ស្នើឱ្យលោក Modi ដែលធ្វើដំណើរទៅក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធ (១២ កុម្ភៈ) សម្រាប់ទស្សនកិច្ច ២ថ្ងៃ ឱ្យទិញឧបករណ៍សុវត្ថិភាពដែលផលិតដោយអាមេរិកបន្ថែមទៀត ហើយផ្លាស់ទី "ឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មដោយយុត្តិធម៌"។

ឥណ្ឌា និងអាមេរិក បានពិភាក្សាគ្នាយូរមកហើយលើការសហការផលិតយានប្រយុទ្ធ Stryker ដែលផលិតដោយក្រុមហ៊ុន General Dynamics និងត្រូវបានប្រើប្រាស់ដោយកងទ័ពអាមេរិក។ ប្រភពបន្ថែមថា សម្ព័ន្ធមិត្តទាំងពីរក៏កំពុងប្រឹងប្រែងបញ្ចប់កិច្ចពិភាក្សាលើការសន្យាសហការផលិតម៉ាស៊ីនយន្តហោះចម្បាំងនៅឥណ្ឌា សម្រាប់កងទ័ពអាកាសឥណ្ឌា ដែលជាកិច្ចសន្យាមួយមានតាំងពីឆ្នាំ២០២៣។

គេមិនច្បាស់ភ្លាមៗថាតើលទ្ធភាពនៃកិច្ចព្រមព្រៀងទាំងពីរនឹងមាននៅក្នុងកិច្ចពិភាក្សារវាងលោក Modi និងលោក Trump ដែរឬទេ។ ក្រសួងការបរទេសឥណ្ឌា និយាយថា ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងបច្ចេកវិទ្យាគឺស្ថិតក្នុងចំណោមបញ្ហាដែលត្រូវពិភាក្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm