ប្រណាំងម៉ូតូ៖ ជើងឯកពិភពលោកប្រណាំងម៉ូតូ ៩សម័យ Valentino Rossi បានលាសមរភូមិនៃអាជីពប្រណាំងម៉ូតូរបស់ខ្លួនហើយ ក្រោយការប្រកួតនៅ Valencia ប្រទេសអេស្ប៉ាញចុងសប្តាហ៍កន្លងទៅ។

ម្ចាស់ម៉ូតូលេខ ៤៦ រូបនេះបានមកដល់ទីព្រ័ត្រនៅ Valencia ក្នុងចំណាត់ថ្នាក់លេខ ១០ ដែលជាការបញ្ចប់ Top10 លើកទី៤ របស់គេក្នុងរដូវកាលនេះ។ នេះជាប្រកួតទី ៤៣២ទីលានក្នុងអាជីពរបស់កីឡាករវ័យ ៤២ឆ្នាំរូបនេះដែលរួមមានជ័យជំនះ ១១៥លើក និងជើងឯកពិភពលោក ៩សម័យគឺជាកីឡាករដែលជោគជ័យបំផុតលើប្រភេទកីឡាមួយនេះ។ ក្នុងរយៈពេល ២៦ឆ្នាំនៃអាជីពរបស់ខ្លួន Valentino Rossi គឺជាកីឡាករប្រណាំងម៉ូតូម្នាក់គត់ដែលឈ្នះការប្រកួតទាំងប្រភេទម៉ូតូ 125CC, 250CC, 500CC និង MotoGP។

ជើងឯកដំបូងរបស់ Valentino Rossi គឺនៅឆ្នាំ២០០១ នៅក្នុងវ័យ ២២ឆ្នាំ និងជាការចាប់ផ្តើមដំបូងនៃការឈ្នះពាន ៥រដូវកាលជាប់គ្នាជាមួយក្រុមប្រណាំងហុងដា មុនពេលឈ្នះជាមួយ Yamaha។ ជើងឯកពិភពលោក ២លើកចុងក្រោយគឺនៅឆ្នាំ២០០៨ និង ២០០៩៕
អត្ថបទ៖នាង សុភាវុធ