ប្រភពផ្លូវការមួយនៅក្រសួងមហាផ្ទៃអារ៉ាប៊ីសាអ៊ូឌីត បាននិយាយកាលពីថ្ងៃអាទិត្យថា បណ្តាញឧក្រិដ្ឋកម្មចំនួនបីដែលពាក់ព័ន្ធនឹងការរត់ពន្ធនិងការជួញដូរគ្រឿងញៀន នៅក្នុងតំបន់ Asir, Jazan និងខេត្តភាគខាងកើត ត្រូវបានរុះរើ។
ប្រភពដដែលបន្តថា បណ្តាញនេះ កំពុងបញ្ជូនគ្រឿងញៀន ទៅកន្លែងផ្សេងទៀតនៃព្រះរាជាណាចក្រនេះ និងលាងលុយ ដែលពួកគេទទួលបាន។
មនុស្ស ១៩នាក់ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពនៃក្រុមទាំងនេះ ត្រូវបានចាប់ខ្លួន ក្នុងនោះមានបុគ្គលិកក្រសួងមហាផ្ទៃ ៥នាក់ អ្នកជួយផ្តល់មូលនិធិសាសនាឥស្លាម ចំនួន ៧នាក់ បុគ្គលិកអាជ្ញាធរគយនិងពន្ធដារ និងបុគ្គលិកក្រសួងការពារជាតិ បីនាក់។ វិធានការផ្លូវច្បាប់ ជាចាំបាច់ត្រូវបានចាត់ឡើងប្រឆាំងនឹងពួកគេ ហើយពួកគេត្រូវបានបញ្ជូនទៅតុលាការ។
ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួនបានប្រកាសពីការចាប់ខ្លួននេះ ដើម្បីបញ្ជាក់ថា អាជ្ញាធរសន្តិសុខមានការប្រុងប្រយ័ត្នចំពោះរាល់សកម្មភាពឧក្រិដ្ឋកម្ម ដែលផ្តោតលើប្រទេសជាតិ និងយុវជនជាមួយនឹងគ្រឿងញៀន។