នៅថ្ងៃចន្ទនេះ អ៊ីរ៉ង់ បានជួបជុំគ្នានៅក្នុងរដ្ឋធានីតេអេរ៉ង់ ដើម្បីប្រារព្ធខួបលើកទី ៤៦នៃបដិវត្តន៍អ៊ិស្លាមឆ្នាំ ១៩៧៩ ។
រូបភាពវីដេអូឃ្លីបពីសារព័ត៌មានរដ្ឋអ៊ីរ៉ង់ ឃើញហ្វូងមនុស្សយ៉ាងច្រើនជួបជុំគ្នានៅលើទីលានចតុរង្គ Azadi ស្តាប់សុន្ទរកថា និងតន្រ្តី ខណៈពួកគេគ្រវីទង់ជាតិអ៊ីរ៉ង់ ។
ការជួបជុំគ្នានេះដែរឃើញមានការលោតឆ័ត្រយោង និងបង្ហាញក្បាច់គុណរបស់អត្តពលិកស្រ្តី នៅលើទីលានចតុរង្គ Enghelab របស់ទីក្រុងតេអេរ៉ង់ ។
សូមបញ្ជាក់ថា បដិវត្តន៍អ៊ិស្លាមឆ្នាំ ១៩៧៩ បានផ្តួលរំលំលោក Shah Mohammad Reza Pahlavi ដែលជាអ្នករាជានិយមមិនកាន់សាសនា មានសម្ព័ន្ធជាមួយលោកខាងលិច ហើយនិងនាំឲ្យបង្កើតសាធារណរដ្ឋអ៊ិស្លាមដឹកនាំដោយមេដឹកនាំកំពូលលោក Ayatollah Ruhollah Khomeini ដែលជាបុព្វជិតស៊ីអ៊ីត ៕