ចិនសង្ឃឹមថា សម្តេចសង្ឃ Dalai Lama អាចវិលត្រឡប់ទៅរកវិថីត្រឹមត្រូវវិញ

2025/02/11 01:11:03 am        73

ក្រសួងការបរទេសចិន និយាយនៅថ្ងៃចន្ទនេះថា ចិនសង្ឃឹមថា សម្តេចសង្ឃ Dalai Lama អាចវិលត្រឡប់ទៅរកវិថីត្រឹមត្រូវវិញ ហើយនិងបើកទ្វារស្វាគមន៍ចំពោះកិច្ចពិភាក្សាពីអនាគតរបស់ម្ចាស់ជ័យលាភីណូបែលសន្តិភាពអង្គនេះ ពេលដែលស្ថានភាពច្បាស់លាស់ឈានដល់ហើយនោះ ។

ពេលសុំឲ្យធ្វើសេចក្តីអត្ថាធិប្បាយចំពោះការស្លាប់របស់បងប្រុស Gyalo Thondup របស់មេដឹកនាំសាសនាអង្គនេះ លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនបើកទ្វារស្វាគមន៍ការជជែកពិភាក្សាពីអនាគតរបស់សម្តេចសង្ឃ Dalai Lama ដរាបណាព្រះអង្គបោះបង់ចោលគោលជំហររបស់ទ្រង់នៃការបំបែកមាតុភូមិ ។

កាលពីមុនលោក Gyalo Thondup ធ្លាប់ជាប្រេសិតពិសេសក្រៅផ្លូវការរបស់សម្តេចសង្ឃ Dalai Lama ក្នុងការជជែកពិភាក្សាជាមួយក្រុមមន្រ្តីចិន ។ លោក Gyalo Thondup បានស្លាប់នៅក្នុងផ្ទះរបស់លោកស្ថិតក្នុងទីក្រុង Kalimpong ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ ក្នុងវ័យ ៩៧ឆ្នាំ ។

សម្តេចសង្ឃ Dalai Lama ដែលមានព្រះជន្ម ៩០វស្សាក្នុងឆ្នាំនេះ បានយាងជម្លៀសខ្លួនចេញពីតំបន់ទីបេតិ៍ទៅកាន់ប្រទេសឥណ្ឌា កាលពីឆ្នាំ ១៩៥៩ ក្រោយបះបោរមិនបានជោគជ័យប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន ប៉ុន្តែព្រះអង្គបានបង្ហាញបំណងរបស់ទ្រង់ចង់វិលត្រឡប់មកកាន់តំបន់ទីបេតិ៍វិញ មុនពេលដែលព្រះអង្គសុគត ។

នៅក្នុងឆ្នាំ ២០១១ សម្តេចសង្ឃ Dalai Lama បានលាលែងពីតំណែងជាមេដឹកនាំនយោបាយរដ្ឋាភិបាលនិរទេសទីបេតិ៍ដែលចិនពុំទទួលស្គាល់ ។ កិច្ចប្រជុំផ្លូវការជាមួយក្រុមតំណាងរបស់ព្រះអង្គ បានជាប់គាំងចាប់តាំងពីពេលនោះមក ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm