ឥណ្ឌាបើកកម្មវិធីតាំងពិព័រណ៍យន្តហោះ ដោយសម្លឹងដល់ការជំរុញការផលិត និងការនាំចេញផ្នែកការពារជាតិ

2025/02/11 01:16:33 am        71

នៅឯកន្លែងបើកការតាំងពិពណ៌យន្តហោះដ៏ធំបំផុតរបស់ប្រទេស នាថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rajnath Singh បាននិយាយថា ប្រទេសឥណ្ឌា ប្ដេជ្ញាលើកកម្ពស់ការផលិត និងការនាំចេញលើគ្រឿងយុទ្ធោបរណ៍ការពារជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ពោលគឺជាអ្វីដែលមហិច្ឆតាយោធារបស់ប្រទេស នឹងផ្តោតជាសំខាន់។

ឥណ្ឌា ដែលជាប្រទេសនាំចូលអាវុធធំជាងគេលើពិភពលោក បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការធ្វើទំនើបកម្មយោធារបស់ខ្លួន និងជំរុញការផលិតផ្នែកការពារជាតិ ក្នុងស្រុក ដើម្បីទប់ទល់នឹងគូប្រជែងចិន ដែលកំពុងកើនឡើងទាំងកម្លាំងយោធា និងឥទ្ធិពល នៅតំបន់អាស៊ីខាងត្បូង។

លោក Singh បាននិយាយថា តម្លៃផលិតកម្មការពារជាតិ ក្នុងស្រុករបស់ឥណ្ឌា នឹងកើនឡើងដល់ជាង ១,២៥សែនកោដិរូពី (១៤,២៤ពាន់លានដុល្លារ) ក្នុងឆ្នាំសារពើពន្ធ ដែលបញ្ចប់ក្នុងខែមីនា ខណៈដែលការនាំចេញការពារជាតិរបស់ខ្លួន នឹងមានលើសកំណត់ត្រា ២១០ពាន់លានរូពីជាលើកដំបូង ក្នុងរយៈពេលដូចគ្នា។

នៅឯកម្មវិធីដែលបានចាប់ផ្តើមជាមួយនឹងយន្តហោះចម្បាំងរបស់ប្រទេសហោះហើរឆ្លងកាត់ជាក្បួន លើផ្ទៃមេឃដ៏ស្រឡះល្អ លោកបាននិយាយថា៖ «យើងមានការប្តេជ្ញាចិត្តទាំងស្រុង ក្នុងការបង្កើនចំនួនទាំងនេះឲ្យបានកាន់តែច្រើនឡើងៗ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»។

ទីក្រុងញូវដែលីមានគោលបំណងសិក្សាពីលទ្ធភាពនៃការផលិតគ្រឿងយុទ្ធោករណ៍ការពារជាតិរួម និងស្វែងរកកិច្ចព្រមព្រៀងយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅឯកន្លែងតាំងពិព័រណ៍យន្តហោះ Aero India ដែលបានចាប់ផ្តើម នៅថ្ងៃចន្ទនេះ នាទីក្រុង Bengaluru ភាគខាងត្បូង។

បើយោងតាមក្រសួងការពារជាតិឥណ្ឌា បានឲ្យដឹងថា ក្រុមហ៊ុនបរទេសជាង ១៥០ កំពុងចូលរួមក្នុងព្រឹត្តិការណ៍ដែលដំណើរការរហូតដល់ថ្ងៃសុក្រ ខណៈដែលរដ្ឋមន្ត្រីការពារជាតិ ឬតំណាងមកពីប្រទេសប្រហែល ៣០ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់កន្លែងពិព័រណ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm