ក្រុមអាជីវករផ្សារកំពង់ប្រណាកខេត្ដព្រះវិហារ សប្បាយចិត្ដក្រោយពីការអភិវឌ្ឍន៍ និងការពារសន្ដិសុខសណ្ដាប់ធ្នាប់ត្រឹមត្រូវ

2021/11/15 03:09:09 pm        348

ព្រះវិហារ ៖ ក្រុមអាជីវករផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ បានសម្ដែងការសប្បាយចិត្ដ ក្រោយពីមានការកែលំអរផ្សារនេះ ឱ្យមានសោភណ្ឌភាពល្អ ការពារសន្ដិសុខសណ្ដាប់ធ្នាប់ត្រឹមត្រូវ ព្រមទាំងមានការរីកចំរើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រពន្ធលូទឹកបានល្អប្រសើរថែមទៀតផង ។

ក្រុមអាជីវករផ្សារកំពង់ប្រណាក ស្ថិតនៅក្រុងព្រះវិហារ ពួកគាត់បានឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២១នេះ ផ្សារកំពង់ប្រណាក ត្រូវបានអាជ្ញាធរខេត្ដព្រះវិហារកែលំអររូបរាងជាថ្មី ទាំងក្នុង​បរិវេណ​ផ្សារ នៅជំវិញផ្សារ ដូចជាផ្លូវក្នុងផ្សារ រៀបចំឱ្យផ្លូវដើរធំទូលាយ ពីចន្លោះតូបនីមួយៗ បំពាក់ដោយភ្លើងសូឡានៅក្នុងផ្សារ បំពាក់ឧបករណ៍បំពងសំឡេង ដើម្បីងាយស្រួលប្រកាសអាសន្នផងដែរ ។

ជាងនោះទៅទៀត នៅជុំវិញ​បរិវេណ​ផ្សារ មិនមានការលក់ដូរអនាធិបេតេយ្យ អមដោយសន្ដិសុខ​យាមកាម​ត្រឹមត្រូវ ហេដ្ឋារចនាផ្លូវថ្នល់ធំទូលាយ​ប្រព័ន្ធលូទឹក ​ប្រព័ន្ធភ្លើងគ្រប់គ្រាន់ ។ជាពិសេស​ទៅទៀត ​មានរៀបឱ្យមានការចតម៉ូតូឌុប ឬផាស់អាប់មានលក្ខណៈងាយស្រួលថែម​ទៀតផង។

ពួកគាត់ បានបន្ដថា ការលក់ដូរកន្លងមក មានភាព​អនាធិបតេយ្យ​នៅខាងក្រៅផ្សារ ដែលធ្វើឱ្យអ្នក​លក់ខាងក្នុងផ្សារមិនមានអតិថិជនមិនចូលដល់ក្នុងផ្សារ ។ពួកគាត់ បន្ថែមថា ក្រោយពេល​មានការ​កែលំ​អរផ្សារឡើងវិញ ជាពិសេសមានសន្ដិសុខយាមកាម២៤ម៉ោង ពួកគាត់មានទំនុកចិត្ដ​និងលែង​មានការបារម្ភពីអសន្ដិសុខទៀតហើយ។

លោក យឹម បញ្ញា នាយករងទីចាត់ការហិរញ្ញវត្ថុរបស់រដ្ឋបាលខេត្ដព្រះវិហារ បាន​ឲ្យដឹងថា ​ការកែ​លំអរផ្សារកំពង់​ប្រណាកនាពេលនេះ គោលបំណងលើកសោភណភាព​ផ្សារព្រមទាំងធ្វើយ៉ាង​ណា​ឱ្យមានភាពងាយស្រួលការលក់ដូររបស់អាជីវករ ​និងងាយស្រួលការធ្វើចរាចរណ៍នៅជុំវិញផ្សារ។ជាមួយគ្នានោះ​ ក៏​ជាការលើកមុខមាត់ខេត្ដព្រះវិហារ បានមួយកំរិតថែមទៀតផង ព្រោះវាមិនធ្វើឱ្យ​ប៉ះពាល់​ដល់អ្នកទេសចរផងដែរ។

លោក បានបន្ដថា ក្រោយពីអាជ្ញាធរបានរៀបចំផ្សារកំពង់ប្រណាកនេះរួចមក ផ្សារនេះ​ការលក់​ដូររបៀបរៀបរយ មានកន្លែងឱ្យពលរដ្ឋដែលគ្មានតូបលក់ដូរបានល្អប្រសើរមានទីកន្លែងចំណតរងចាំ តាមបណ្ដាផ្លូវនូវជុំវិញ ​បំពាក់ភ្លើងសូឡា ផ្លូវបេតុងជំវិញផ្សារ ​មិនមានការលក់ដូរក្រៅផ្សារទៀត​ឡើយ​។លោកថា អាជ្ញាធរនឹងខិតខំអភិវឌ្ឍន៍​តម្រូវចិត្ដអ្នកអាជីវករថែមទៀត។

លោក យឹម បញ្ញា ក៏សូមអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ​បាន​សម្រេចផ្ដល់ថវិកាសម្រាប់ធ្វើការ​អភិវឌ្ឍន៍​ផ្លូវបេតុងជុំវិញខេត្តព្រះវិហារ តាមការស្នើសុំរបស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ហើយយកផ្លូវនេះជាផ្លូវមាន​អាទិភាព ។ជាមួយនឹងការផ្ដល់ឲ្យ ឯកឧត្តម អភិបាលខេត្តព្រះវិហារ​ ក៏មាន​ចំណាត់ការបន្ថែម​កែប្រែ​ផ្សារ​ឲ្យអាជីវករលក់ដូរមានសណ្ដាប់ធ្លាប់របៀបរៀបរយផងដែរ។

បើតាមលោក យឹម បញ្ញា កិច្ចសន្យាគម្រោងអភិវឌ្ឍន៍ផ្សារកំពុងប្រណាករបស់លោកស្រី ហេង សាវី មានរយៈពេល១៦ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៣កន្លងមក នៅលើផ្ទៃដីជាងមួយហិកតា ស្ថិតនៅក្រុងព្រះវិហារ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm