​ឯកឧត្តម ចាយ បូរិន «តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម Vanlalvawna Bawitlung ក្នុងអាណត្តិថ្មីនេះ និងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា»

2025/02/11 01:24:36 am        132

ភ្នំពេញ ៖​ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Vanlalvawna Bawitlung (វ៉ាន់ឡាល់វ៉ាវណ្ណា បាវីលូង) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ដែលទើបត្រូវបានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះឯកឧត្តម ចាយ បូរិន សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចសង្ឃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា និមន្តនិងអញ្ជើញទស្សនកិច្ចទៅកាន់ពុទ្ធកយា ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ចាយ បូរិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រគួរឱ្យកត់សម្គាល់ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃ វត្តអារាម និងអាហារូបករណ៍ដល់មន្រ្តីរាជការ និងនិស្សិតបានទៅសិក្សានៅប្រទេសឥណ្ឌាផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ឯកឧត្តម រដ្ឋមន្រ្តី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងក្រុមការងារ និងជម្រាបជូនគោលបំណងសំខាន់ៗដូចខាងក្រោម៖

១.ស្នើឲ្យមានកិច្ចសហប្រតិបត្តិការមួយ បើទោះជាប្រទេសឥណ្ឌាពុំមានក្រសួងធម្មការ និងសាសនា ដូចកម្ពុជា ប៉ុន្តែមានក្រសួងវប្បធម៌ ដែលអាចជំរុញវិស័យសាសនារវាងប្រទេសទាំង២ កម្ពុជា-ឥណ្ឌា កាន់តែរីកចម្រើន។

២.អំពីគោលបំណងនៃការដង្ហែព្រះបរមសិរីរិកធាតុ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា។

៣.គោរពអញ្ជើញឯកឧត្តម រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ទៅទស្សនកិច្ចនៅពុទ្ធកយា ប្រទេសឥណ្ឌា នៅពេលវេលាសមស្របណាមួយ។

ជាការឆ្លើយតបឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ទាក់ទងនិងការដង្ហែព្រះបរមសិរីរិកធាតុ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា ឯកឧត្តមនិងចាត់ថ្នាក់ដឹកនាំជំនាញធ្វើការសិក្សា និងសហការជាមួយមន្រ្តីជំនាញរបស់ឥណ្ឌាឡើងវិញ។ ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តី បានទទួលនៅការអញ្ជើញរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ទៅទស្សនកិច្ចនៅពុទ្ធកយា ប្រទេសឥណ្ឌានៅពេលវេលាសមស្របណាមួយ ។

ក្នុងនោះឯកឧត្តម សង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងអាណត្តិថ្មីនេះ និងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសវិស័យព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សានៅកម្ពុជាដែលមានវិស័យពុទ្ធិកចាប់តាំងពីបឋមរហូតដល់ឧត្តមសិក្សា ។

ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ពិសេសបន្តបេសកកម្មរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ឥណ្ឌា កាន់តែរឹងមាំ និងស្ថិតស្ថេរជាអង្វែងតទៅ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm