សមាគមទេសចរណ៍កម្ពុជា ប្ដេជ្ញាចូលរួមផ្សព្វផ្សាយព្រលានយន្តហោះអន្តរជាតិថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមមកកម្ពុជា

2025/02/11 01:55:11 am        277

ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចដើម្បីពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្តេជ្ញាថា នឹងចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយអំពីព្រលានយន្តហោះថ្មីនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែកើនឡើងចូលមកប្រទេសកម្ពុជា។

​ក្រោយចប់ដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈនេះ លោកជំទាវ ឆាយ ស៊ីវលីន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីភ្ញៀវ និងសមាជិកនៃសមាគមទេសចរណ៍កម្ពុជា ប្រមាណជាង ២០០នាក់ ដើម្បីពិនិត្យពីវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ខណៈគម្រោងនៃការដាក់ឱ្យដំណើរការព្រលានយន្តហោះខ្នាតយក្សមួយនេះ នឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ លោកជំទាវ បានបន្តថា នេះគឺជាសមិទ្ធផលមួយដ៏អស្ចារ្យសម្រាប់កម្ពុជា ដែលយើងទទួលបានអាកាសយានដ្ឋានអន្តរជាតិដ៏ល្អ ដោយសារមានបច្ចេកវិទ្យាទំនើបៗនៅក្នុងនេះ។ 

លោកជំទាវ បានឲ្យដឹងទៀតថា តាមរយៈទស្សនកិច្ចសិក្សានេះ នឹងយកទៅផ្សព្វផ្សាយនៅតាមបណ្តាពិព័រណ៌ទេសចរណ៍ធំៗនៅលើពិភពលោក ជាពិសេសនៅខែមីនាខាងមុខនេះ ដែលនឹងមានបេសកកម្មនៅទីក្រុង ប៊ែរឡាំង ប្រទេសអាឡឺម៉ង់ ខាងសមាគមលោកទាវនឹងផ្តិតយករូបភាពទាំងនេះទៅបង្អួតការីទេសចរណ៍ ប្រតិបត្តិទេសចរណ៍នៅលើពិភពលោកដែលប្រមូលផ្តុំគ្នានៅក្នុងពិព័រណ៌ទេសចរណ៍ក្នុងប្រទេសអាឡឺម៉ង់។

លោកឧញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ឲ្យដឹងដែរថា ប្រមុខរាជរដ្ឋាភិបាលបានឯកភាពសម្រេចឱ្យសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ ដូចនេះ នៅខែកក្កដា នឹងត្រៀមខ្លួនដើម្បីទៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការតែម្តង។ 

ជាមួយនេះ លោកឧកញ៉ាបានស្នើឱ្យសមាជិកសមាគមទេសចរណ៍កម្ពុជាទាំងអស់ យកចិត្តទុកដាក់ដើម្បីទទួលភ្ញៀវ និងជួយធ្វើការផ្សព្វផ្សាយពីអាកាសយានដ្ឋានដ៏ធំមួយនេះផងដែរ។ លោកបន្ថែមទៀតថា ប្រតិបត្តិករទេសចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកៀរគរ និងលើកទឹកចិត្តភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា ប៉ុន្តែការមកទស្សនានេះដែរ លុះតែកម្ពុជាមានសម្ភារៈ ទីតាំងគ្រប់គ្រាន់សម្រាប់ពួកគេផងដែរ។

អ្នកនាង ពត រ៉ានី អ្នកគ្រប់គ្រងទីផ្សារ នៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ក្នុងស្ថានទូតម៉ាឡេសុីដែលបានចុះធ្វើទស្សនកិច្ចនាព្រលានយន្តហោះនេះ បានលើកឡើងដែរថា អ្នកនាងពិតជាមានមោទនភាពចំពោះប្រទេសកម្ពុជាដែលមានព្រលានយន្តហោះដ៏ធំសម្រាប់ប្រទេសខ្លួនឯង ហើយអ្នកនាងក៏បានអំពាវនាវឱ្យក្រុមហ៊ុនទេសចរណ៍ ក៏ដូចជាអ្នកទេសចបរទេសមកលេងប្រទេសកម្ពុជាឱ្យបានច្រើន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីដើមខែមករាកន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១ស្ថាបត្យកម្ម ដ៏អស្ចារ្យបំផុតនៅលើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន៕

អត្ថបទ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        108
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm