EU៖ ខ្លួននឹងតបត ចំពោះការដំឡើងពន្ធដែកថែបរបស់អាមេរិក ខណៈរង់ចាំសេចក្ដីលម្អិត

2025/02/11 02:22:02 am        145


គណៈកម្មការអឺរ៉ុប នៅថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងតបតវិញ ដើម្បីការពារផលប្រយោជន៍របស់សហភាពអឺរ៉ុប (EU) បន្ទាប់ពីមានការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីការដំឡើងពន្ធលើលោហធាតុ ដែលជិតកើតមានហើយ ប៉ុន្តែបានប្រាប់ថា ខ្លួននឹងមិនឆ្លើយតប រហូតដល់មានការបញ្ជាក់ អំពីវិធានការនេះ។

គួរបញ្ជាក់ថា លោក Trump កាលពីថ្ងៃអាទិត្យ (ទី៩ ខែកុម្ភៈ) បាននិយាយថា លោកនឹងដាក់ចេញនូវការដំឡើងពន្ធថ្មីចំនួន ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ទៅកាន់សហរដ្ឋអាមេរិក ដែលជាការកើនឡើងនូវភាពតានតឹងដ៏ធំមួយទៀតនៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់លោក។

តែយ៉ាងណាក្ដី គណៈកម្មការអឺរ៉ុប បានប្រាប់ថា ខ្លួនមិនបានទទួលការជូនដំណឹងជាផ្លូវការណាមួយ ទាក់ទងនឹងការយកពន្ធបន្ថែមលើទំនិញរបស់ EU ហើយប្លុកនឹងមិនឆ្លើយតប ចំពោះ «ការប្រកាសដ៏ទូលំទូលាយ» នេះទេ ប្រសិនបើគ្មានសេចក្ដីលម្អិត ឬការបញ្ជាក់ជាលាយលក្ខណ៍អក្សរ។

គណៈកម្មាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សហភាពអឺរ៉ុបមើលមិនឃើញពីហេតុផល ដើម្បីដំឡើងពន្ធលើការនាំចេញរបស់ខ្លួនឡើយ។ យើងនឹងតបតវិញ ដើម្បីការពារផលប្រយោជន៍របស់ធុរកិច្ច កម្មករ និងអ្នកប្រើប្រាស់អឺរ៉ុបពីការមានវិធានការមិនសមហេតុផលនេះ»។

ចំណាត់ការរបស់លោក Trump ប្រសិនបើត្រូវបានបញ្ជាក់ថា ពិតមែន នឹងឆ្លុះបញ្ចាំងពីវិធានការរបស់លោក កាលពីអាណត្តិដំបូង នៅពេលដែលលោកយកពន្ធ ២៥ភាគរយ លើដែកថែបពីប្រទេសជាច្រើន និង ១០ភាគរយលើអាលុយមីញ៉ូម។ សម្រាប់សហភាពអឺរ៉ុប ការអនុវត្តនោះគ្របដណ្តប់លើការនាំចេញតម្លៃ ៦,៤ពាន់លានអឺរ៉ូ (៦,៦ពាន់លានដុល្លារ)៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm