ប្រជាពលរដ្ឋអាហ្វ្រិកខាងត្បូង បានចោទសួរពីការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump Trump ក្រោយរូបលោកបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម Truth Social កាលពីថ្ងៃអាទិត្យថា លោកនឹងកាត់ផ្តាច់ជំនួយទាំងអស់ដល់អាហ្វ្រិកខាងត្បូងរហូតដល់មានការជូនដំណឹងបន្ថែមទៀត ដោយលើកឡើងពីហេតុផលគោលនយោបាយកំណែទម្រង់ដីធ្លីរបស់ប្រទេសមួយនេះ ។
លោកមហាសេដ្ឋី Elon Musk ដែលមានកំណើតនៅអាហ្វ្រិកខាងត្បូង និងជាសម្ព័ន្ធមិត្តជិតស្និតជាមួយលោក Trump បាននិយាយថា ពលរដ្ឋអាហ្វ្រិកខាងត្បូងស្បែកស.បានក្លាយជាជនរងគ្រោះនៃច្បាប់កម្មសិទ្ធិប្រកាន់ជាតិសាសន៍ ។
ទិន្នន័យកាលពីពេលថ្មីៗរបស់រដ្ឋាភិបាលអាមេរិកបង្ហាញថា សហរដ្ឋអាមេរិកបានចែកចាយជំនួយ ៤៤០លានដុល្លារដល់អាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ ២០២៣ ។
ក្រសួងការបរទេសអាហ្វ្រិកខាងត្បូង និយាយថា បទបញ្ជាប្រតិបត្តិរបស់លោក Trump ខ្វះខាតភាពត្រឹមត្រូវ និងមិនទទួលស្គាល់ប្រវត្តិសាស្រ្តដ៏ឈឺចាប់នៃអាណានិគមនិយម ។
ខណៈពេលនោះដែរ រូបិយប័ណ្ណរបស់អាហ្វ្រិកខាងត្បូង បានទន់ខ្យោយនៅព្រឹកថ្ងៃចន្ទនេះ ស្របពេលលោក Trump ប្រកាសផែនការដំឡើងពន្ធថ្មី ដែលធ្វើឲ្យមានក្តីកង្វល់ដល់សង្រ្គាមពាណិជ្ជកម្មសកលោក ៕