ភ្នំពេញ៖ នៅក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលបីថ្ងៃ គឺពីថ្ងៃទី៣០–៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៣៦លើក បណ្តាលឲ្យមនុស្សស្លាប់ និងរបួស ចំនួន ៧២នាក់ ក្នុងនោះ ស្លាប់ ១៩នាក់ និងរបួសធ្ងន់ស្រាលចំនួន ៥៣នាក់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា បើប្រៀបធៀបនឹងរយៈពេលបីថ្ងៃដូចគ្នា នៃព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ អ្នកស្លាប់កើនចំនួន ៩នាក់ (១៩នាក់លើ១០នាក់) របួសថយ ២៤នាក់ (៥៣លើ៧៧នាក់)៕

