ក្រុមអាជ្ញាធរក្នុងស្រុក និយាយថា មនុស្ស ៩នាក់ បានស្លាប់ដោយសារពុលស្រា នៅទីក្រុង Cianjur ខេត្តជ្វាខាងលិច ប្រទេសឥណ្ឌូនេស៊ី ។
លោក Septian Pratama គឺជាប្រធានអង្គភាពគ្រឿងញៀននៃនគរបាលក្រុង Cianjur និយាយថា
ជនរងគ្រោះចុងក្រោយ បានស្លាប់នៅព្រឹកថ្ងៃចន្ទនេះ ក្រោយស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរខ្លាំង ។
លោកនិយាយថា មាននូវជនរងគ្រោះចំនួន ១២នាក់ ក្នុងនោះមនុស្ស ៩នាក់ បានស្លាប់ ហើយហើយនិងមនុស្ស ៣នាក់ទៀត ម្នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និង ២នាក់ទៀត ត្រូវបាននអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្ស ១២នាក់ក្នុងចំណោមពួកគេដែលជាពលរដ្ឋមកពីភូមិ Pademangan មានអាយុចន្លោះពី ២៩ឆ្នាំ ដល់ ៥៥ឆ្នាំ បានប្រើប្រាស់ស្រាមានជាតិអាកុលខ្ពស់ នៅក្នុងពិធីជួបជុំគ្នាមួយកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ជនរងគ្រោះទាំងអស់បានលាយស្រាដោយខ្លួនឯង ដោយប្រើប្រាស់សារធាតុអេតាណុល ៩៦ភាគរយ ដែលទិញពីហាងតាមអនឡាញ ៕