នៅថ្ងៃចន្ទនេះ សន្តិសុខត្រូវបានរឹតបន្តឹងនៅរដ្ឋញាំញីដោយអំពើហិង្សា Manipur ស្ថិតនៅភាគឦសានប្រទេសឥណ្ឌា រយៈពេលមួយថ្ងៃក្រោយការលាលែងពីតំណែងរបស់ប្រធានរដ្ឋលោក N. Biren Singh ។
លោក Singh ដែលជាសមាជិកម្នាក់នៅក្នុងគណបក្ស Janata របស់លោកនាយករដ្ឋមន្រ្តី Narendra Modi បានដាក់ពាក្យលាលែងពីតំណែងរបស់លោកទៅកាន់អភិបាលរដ្ឋនៅទីក្រុង Imphal កាលពីថ្ងៃអាទិត្យ ។
ការលែងលែងពីតំណែងរបស់លោក Singh បានកើតមានបន្ទាប់ពីការប៉ះទង្គិចគ្នាខាងនិកាយសាសនាដ៏តានតឹង រវាងសហគមន៍កុលសម្ព័ន្ធ Meitei និងកុលសម្ព័ន្ធ Kuki ជុំវិញអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារ ។
ជម្លោះមួយនេះ បានសម្លាប់មនុស្សយ៉ាងហោច ២៥០នាក់ និងមនុស្ស ៦ម៉ឺននាក់ផ្សេងទៀត ជម្លៀសខ្លួន ខណៈអំពើហិង្សានៅតែបន្តកើតមាន ៕