បាល់ទាត់៖ ក្រុមជើងឯកពិភពលោកឆ្នាំ២០១០ អេស្ប៉ាញបានកក់កៅអីស្វ័យប្រវត្តិនៅ World Cup ២០២២ កាតាហើយក្រោយគ្រាប់បាល់ចុងម៉ោងរបស់ខ្សែប្រយុទ្ធ Juventus, Alvaro Morata ឈ្នះលើស៊ុយអែត ១-០។

អ្នកចាំទីស៊ុយអែត Robin Olsen ជាអ្នកសង្គ្រោះពីការស៊ុតរបស់ Dani Olmo តែ Morata គឺជាអ្នកបន្ថែមនៅនាទីទី៨៦។ ក្រុមរបស់លោក Luis Enrique ត្រូវការតែ ១ពិន្ទុប៉ុណ្ណោះពីការប្រកួតនេះដើម្បីបញ្ចប់លេខ ១ ក្នុងពូល B នេះ ខណៈស៊ុយអែតត្រូវការឈ្នះដាច់ខាតដើម្បីគេចពីវគ្គ Play-Off។ បរាជ័យនេះធ្វើឱ្យស៊ុយអែតត្រូវរង់ចាំប្រកួតវគ្គ Play-Off នៅខែមិនាឆ្នាំក្រោយ។ ចំណែកក្រុមគោជល់អេស្ប៉ាញបានកក់កៅអីនៅ World Cup ១២ព្រឹត្តិការណ៍ជាប់គ្នា៕
អត្ថបទ៖នាង សុភាវុធ