លោក Trump បញ្ជាក់ថាលោកបានជជែកជាមួយលោក Xi Jinping ជាថ្មីទៀត ខណៈជម្លោះពាណិជ្ជកម្មឡើងកម្ដៅខ្លាំង

2025/02/11 06:25:26 pm        85

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានជជែកមួយប្រធានាធិបតីចិន លោក Xi Jinping ចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករាឆ្នាំ២០២៥នេះ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីប្រធានបទនៃការសន្ទនារបស់មេដឹកនាំទាំងពីរនោះទេ។

លោក Trump បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ 

នៅពេលសួរថាតើរូបលោកបាននិយាយជាមួយមេដឹកនាំចិនចាប់តាំងពីការឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមែនទេ លោក Trump បានឆ្លើយថា មែនហើយ លោកបាននិយាយជាមួយលោកXi តាមទូរស័ព្ទ ហើយលោកបាននិយាយជាមួយប្រជាជនចិនផងដែរ ។លោក Trump បានបន្ថែមថា យើងមានទំនាក់ទំនងផ្ទាល់ខ្លួនល្អណាស់ ។

យ៉ាងណាលោកប្រធានាធិបតីរូបនេះ ពុំបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាពិតប្រាកដនៃការជួបសន្ទនាតាមទូរស័ព្ទ ឬថាបានកើតឡើងពីអ្វីខ្លះសម្រាប់កិច្ចពិភាក្សានោះ។

លោក Trump ធ្លាប់និយាយកាលពីសប្តាហ៍មុនថា លោកមិនប្រញាប់និយាយជាមួយលោក Xi ដើម្បីព្យាយាមបញ្ចៀសសង្គ្រាមពាណិជ្ជកម្មថ្មីរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរនោះទេ។ការសន្ទនារវាងលោកXiនិងលោកTrump ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ចំពោះការបន្ធូរបន្ថយ ឬពន្យារពេលការដំឡើងពន្ធ ក្រោយប្រទេសទាំង២ពីរដំឡើងពន្ធសងសឹកគ្នារួចហើយ។

សេតវិមាន និងក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើបទសម្ភាសន៍របស់លោក Trump ទៅកាន់ទូរទស្សន៍ Fox News នោះទេ។

គួររម្លឹកថា លោក Trump និងលោក Xi ធ្លាប់បានជជែកគ្នាម្ដងរួចហើយមុនលោក Trump ចូលកាន់តំណែងក្នុងខែមករា ហើយបានពិភាក្សាគ្នាអំពីបញ្ហាជាច្រើនរួមមាន TikTok ពាណិជ្ជកម្ម និងកោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm