ថ្នាក់រៀនគ្មានសិស្សមកនៅក្នុងរដ្ឋ រីយ៉ូ ហ្គ្រង់ ដូស៊ុល( Rio Grande do Sul) ភាគខាងត្បូងប្រទេសប្រេស៊ីល កាលពីថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ខណៈរដ្ឋនេះបានរងការវាយប្រហារដោយរលកកម្តៅខ្លាំង ដែលជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ពន្យារពេលការវិលត្រឡប់ទៅសាលារៀនវិញ។

ថ្នាក់រៀននៅក្នុងសាលារៀនរដ្ឋចំនួន២.៣២០កន្លែង ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមចូលរៀនកាលពីថ្ងៃច័ន្ទ ប៉ុន្តែដោយសាររលកកម្តៅខ្លាំង ពួកគេត្រូវបានកំណត់ឡើងវិញឲ្យចូលរៀននៅថ្ងៃទី១៧ ខែកុម្ភៈ។

សំណើសុំពន្យារពេលការត្រឡប់ទៅថ្នាក់រៀនវិញ ត្រូវបានធ្វើឡើងដោយសហជីពរបស់គ្រូបង្រៀន ដែលបង្ហាញពីការព្យាករណ៍អំពីសីតុណ្ហភាពហក់ឡើងខ្ពស់ និងកង្វះរចនាសម្ព័ន្ធនៅក្នុងសាលារៀន ជាហេតុផលសម្រាប់ការផ្លាស់ប្តូរកាលបរិច្ឆេទចូលរៀន។
លោក Rosana Veiga Silveira នាយកសាលានៅទីក្រុង Porto Alegre បាននិយាយថា យើងមានកង្ហារនៅក្នុងថ្នាក់រៀនទាំងអស់ ប៉ុន្តែដោយកម្តៅក្តៅខ្លាំងពេក វាពិតជាពុំអាចជួយសម្រាលពីកម្តៅខ្លាំងបានឡើយ។
ក្រុមសង្កេតការណ៍ឧតុនិយមរបស់ប្រទេសប្រេស៊ីល លោក Metsul បាននិយាយថា សីតុណ្ហភាព លើសពី ៤០អង្សាសេ ដែលបានឈានដល់នៅក្នុងតំបន់កាលពីថ្ងៃច័ន្ទ ខណៈថ្ងៃអង្គារនេះ «អាចជាថ្ងៃក្តៅខ្លាំងបំផុត»។