កសិករនៅអង់គ្លេស បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវនៃទីក្រុង Westminster កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ដើម្បីតវ៉ាជុំវិញផែនការរបស់រដ្ឋាភិបាលក្នុងការដាក់ពន្ធលើលើមរតកអចលនទ្រព្យកសិកម្ម។
កសិកររាប់រយនាក់ បានបើកត្រាក់ទ័ររបស់ពួកគេចូលទៅកាន់ទីក្រុងឡុងដ៍ភាគកណ្តាល ដើម្បីធ្វើបាតុកម្មប្រឆាំងផែនការ ដែលត្រូវបានប្រកាសក្នុងផែនការថវិការបស់គណបក្សការងារដែលកំពុងគ្រប់គ្រង កាលពីខែតុលា ឆ្នាំមុន។

កសិករ លោក Alan Lukins នៅទីក្រុង Dorset បាននិយាយថា «យើងមានជម្លោះពិតប្រាកដ ព្រោះ នេះ ប៉ះពាល់ដល់ការធ្វើកសិកម្មទាំងមូល របស់ប្រទេស។ ហើយ ប្រសិនបើយើង មិនប្រកាន់ជំហរទេ យើង នឹងបាត់បង់»។ កសិករនិយាយថា ការផ្លាស់ប្តូរនេះនឹងគំរាមកំហែងដល់លទ្ធភាពនៃកសិដ្ឋានគ្រួសារ ដែលជារឿយៗទទួលបានកំរ៉ៃដ៏លំបាក ហើយកូនៗនឹងត្រូវលក់ដីដើម្បីរ៉ាប់រងការបង់ពន្ធ។
មេដឹកនាំគណបក្សកំណែទម្រង់អង់គ្លេស លោក Nigel Farage បានចូលរួមការតវ៉ា កាលពីថ្ងៃច័ន្ទ ដើម្បីគាំទ្រកសិករ។

រដ្ឋាភិបាលបាននិយាយថា កំណែទម្រង់នឹងកំណត់គោលដៅលើកសិដ្ឋានសំខាន់បំផុត ខណៈ ជួយផ្តល់មូលនិធិដល់សេវាសាធារណៈ ដែលសហគមន៍កសិកម្មពឹងផ្អែកលើ។