អាហ្រ្វិកខាងត្បូង ព្រួយបារម្ភពីការថែទាំសុខភាពស្ថិតក្នុងហានិភ័យ ខណៈសហរដ្ឋអាមេរិកកាត់ជំនួយ

2025/02/11 06:55:02 pm        74

អង្គការមិនរកប្រាក់កម្រៃនៅប្រទេសអាហ្រ្វិកខាងត្បូង បានសម្តែងការព្រួយបារម្ភ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ អំពីផលប៉ះពាល់លើការទទួលបានសេវាសុខភាពរបស់សហគមន៍ដែលខ្វះខាត បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការកាត់ជំនួយហិរញ្ញវត្ថុដល់ប្រទេសនេះ។

ការកាត់ជំនួយ ជាការឆ្លើយតបទៅនឹងចំណាត់ការដកហូតដីធ្លីរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដែលបានបង្ខំឱ្យបិទទីតាំងមួយចំនួនដូចជា គ្លីនិកសុខភាព Engage Men នៅទីក្រុង Johannesburg ដែលកាលពីពេលមុន បានទទួលមូលនិធិពីសហរដ្ឋអាមេរិក។

លោកស្រី Siya Hlongwa ជាស្ត្រីកែភេទ និងជានាយកអង្គការ Trans Works Global ជាអង្គការមិនរកប្រាក់ចំណេញសម្រាប់ក្រុមដែលខ្វះខាត បានប្រាប់សារព័ត៌មានរ៉យទ័រថា «វាជាអ្វី ដែលនាំមកនូវការថប់បារម្ភសម្រាប់មនុស្សជាច្រើន»។ លោកស្រី Hlongwa បានសម្តែងការព្រួយបារម្ភអំពីការថប់បារម្ភដែលបុគ្គលជាច្រើនអាចប្រឈមមុខ នៅពេលស្វែងរកការថែទាំសុខភាពសក្នុងបរិយាកាសថ្មី ដោយសារតែការបិទគ្លីនិកសុខភាព។

មន្ត្រីសេតវិមាន បាននិយាយថា លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយ មានគោលបំណងលើប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីឲ្យដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានការពារគោលនយោបាយដីធ្លីរបស់ប្រទេស បន្ទាប់ពីការគំរាមកំហែងរបស់លោក Trump ដោយបញ្ជាក់ថា គ្មានដីណាមួយត្រូវបានរឹបអូសឡើយ ហើយគោលនយោបាយនេះមានគោលបំណងធានាឱ្យមានសិទ្ធិទទួលបានដីធ្លីជាសាធារណៈដោយសមធម៌។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm