កម្ពុជាផ្តល់ចំណេះដឹងអំពីកិច្ចការពារកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងពូជថ្មីនៃដំណាំ

2025/02/11 07:02:23 pm        139

កម្ពុជាបើកសិក្ខាសាលាផ្តល់នូវចំណេះដឹង អំពីកិច្ចការពារពូជថ្មីនៃដំណាំ និងអត្ថប្រយោជន៍​ដែល​ទទួលបានពីការចូលជាសមាជិក អង្គការសហភាពការពារពូជថ្មីនៃដំណាំ (UPOV) ដល់បណ្តា​ក្រសួង​ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន សហគ្រាស ភ្នាក់ងារកម្មសិទ្ធិបញ្ញា សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានយល់ដឹងអំពីកិច្ចការពារកម្មសិទ្ធិបញ្ញាពាក់ព័ន្ធ នឹងពូជថ្មីនៃដំណាំ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​​នៅក្នុងពិធីបើកសិក្ខា សាលាស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការធ្វើគ្រប់គ្រងពូជដំណាំ និង​សិទ្ធិអ្នកបង្កាត់ពូជដំណាំស្របតាមអនុសញ្ញា (UPOV) និង អត្ថ​ប្រយោជន៍​នៃ​ការ​ចូល​ជា​សមាជិក​ភាព (UPOV) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហភាពការពារពូជថ្មីនៃដំណាំ )UPOV) ក្រោម ជំនួយឧបត្ថម្ភថវិកាពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលាដ៏មានសារ: សំខាន់នេះឡើង ក្នុងគោលបំណងដើម្បីផ្តល់នូវចំណេះដឹង អំពីកិច្ចការពារពូជថ្មីនៃដំណាំ និងអត្ថប្រយោជន៍ ដែលទទួលបានពីការចូល ជាសមាជិកអង្គការ សហភាពការពារពូជថ្មីនៃដំណាំ (UPOV) ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ប្រទេសកម្ពុជាបានអនុម័តច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំនៅឆ្នាំ ២០០៨។ ច្បាប់នេះមានពីរផ្នែក ដែលផ្នែកទី១ ចែងអំពីសិទិ្ធអ្នកបង្កាត់ពូជដំណាំ មានក្រសួងចំនួនពីរទទួលខុសត្រូវក្នុងការអនុវត្តន៍ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបន្ទុកក្នុងការចុះបញ្ជី ផ្តល់វិញ្ញាបនបត្រសិទ្ធិការពារពូជថ្មីនៃដំណាំ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកពិនិត្យ បច្ចេកទេសធ្វើតេស្តពិសោធន៍ (DUS) លើពូជថ្មីនៃដំណាំ ហើយ ផ្នែកទី២ ចែងអំពីការគ្រប់គ្រងពូជដំណាំ។

ឯកឧត្តម ហែម វណ្ណឌី បន្តលើកឡើងថា ប្រព័ន្ធការពារពូជថ្មីនៃដំណាំ គឺជាឧបករណ៍យុទ្ធសាស្ត្រ ដែលជំរុញការរីកចម្រើន សេដ្ឋកិច្ចជាតិ បង្កើនសន្តិសុខស្បៀង និងលើកកម្ពស់ការរីកចម្រើនបច្ចេកវិទ្យា។ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា នៅតែប្រកាន់យកការលើកស្ទួយវិស័យកសិកម្មជាឆ្អឹងខ្នងដ៏រឹងមាំ។ ការលើកស្ទួយវិស័យកសិកម្ម គឺជាជ្រុងមួយ នៃយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីរួមចំណែកធានានិរន្តរភាពនៃការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជាដើម។ ជាការពិតណាស់ វិស័យកសិកម្ម ជាប្រភពដ៏សំខាន់មួយក្នុងការបង្កើនចំណូលដល់កសិករ ហើយបានផ្តល់ឱកាស ការងារសម្រាប់កម្លំាងពលកម្មក្នុង ប្រទេស ជាពិសេសវិស័យនេះអាចធានាស្បៀងអាហារគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាង ១៧ លាននាក់។

យោងតាមតម្រូវការខាងលើនេះ, ក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហភាពការពារពូជថ្មីនៃដំណាំ UPOV បានរៀបចំសិក្ខាសាលា ស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការធ្វើគ្រប់ គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំស្របតាមអនុសញ្ញា UPOV និងអត្ថប្រយោជន៍នៃការចូលជាសមាជិកភាព UPOV សម្រាប់ គោលដៅអភិវឌ្ឍន៍ជាតិ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីប្រព័ន្ធការពារពូជថ្មីនៃដំណាំ ក្រោមអនុសញ្ញា UPOV និងផ្លាស់ ប្តូរបទពិសោធន៍ពីប្រព័ន្ធការពារពូជថ្មីនៃដំណាំរបស់ប្រទេសជប៉ុន និងបណ្តាប្រទេសនានាក្នុងតំបន់ ពិសេសទៅទៀតនោះ គឺដំណើរការ រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការធ្វើគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឱ្យស្រប តាមអនុសញ្ញាអង្គការ UPOV ការស្វែង យល់ពីអត្ថប្រយោជន៍នៃការចូលជាសមាជិកអង្គការ UPOV ដើម្បីកម្ពុជាបានចូលជាសមាជិកអង្គការ UPOV នាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm