ការលក់ដុំ-រាយតាមអនឡាញកំពុងមានសម្ទុះកើនឡើង ខណៈការលក់ដូរនៅតាមទីផ្សារ​បានធ្លាក់ចុះ

2025/02/11 07:30:44 pm        174

ការលក់ដុំលក់រាយតាមអនឡាញ នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានសម្ទុះកើនឡើងយ៉ាងខ្លាំង ដោយសារការ លក់ដូរតាមផ្នែកនេះ បានផ្តល់ភាពងាយស្រួលក្នុងការបញ្ជាទិញ និងការដឹកជញ្ជូន ខណៈបច្ចុប្បន្នការលក់ដូរនៅតាមទីផ្សារនានា បានធ្លាក់ចុះ។ 

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាស្តីពីការគ្រប់គ្រងមីក្រូហិរញ្ញ វត្ថុ និងច្បាប់ថវិកាឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈម្សិលមិញនេះថា ទាក់ទិនវិស័យសេវាកម្ម នៅក្នុងឆ្នាំ២០២៥ នេះ នឹងអាចបន្តកំណើន មួយខ្ពស់សមរម្យ ដោយគាំទ្រដល់អនុវិស័យជាច្រើន ខណៈដែលអនុវិស័យមួយចំនួនតូច អាចស្ថិតនៅក្នុងកំណើនទាប ស្របពេលអនុ វិស័យព័ត៌មាននិងទូរគមនាគមន៍ ត្រូវបានបន្តកំណើនប្រហាក់ប្រហែលនិងនិន្នាការនៃប៉ុន្មានឆ្នាំចុងក្រោយ ដោយរការកើនឡើងនៃការ ប្រើប្រាស់អ៊ីនធឺណេត និងការផ្តល់សេវានូវដំណោះស្រាយបច្ចេកវិទ្យាថ្មី ស្របជាមួយការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញ វត្ថុកម្ពុជា, គោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងឌីជីថលកម្ពុជាជាដើម។

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញការវិវត្តវិស័យបច្ចេកវិទ្យាឌីជីថលនេះ បច្ចុប្បន្នចំពោះសកម្មភាពលក់-ដុំរាយនៅតាមទីផ្សារ មាន សភាពមិនសូវមមាញឹកដូចមុនវិបត្តិកូវីដ-១៩, តែមិនមានន័យថា ការលក់ដុំនិងរាយមានកំណើនថយចុះនោះឡើយ ពោលគឺបច្ចុប្បន្ន ការលក់ដុំនិងរាយ បានកំពុងបន្តមានកំណើនកើនឡើងគួរកត់សម្គាល់ ខណៈដែលការបញ្ជាទិញនៅតាមអនឡាញ បានកំពុងមានសម្ទុះ កើនឡើង ព្រោះការបញ្ជាទិញតាមអនឡាញ បានផ្តល់ភាពងាយស្រួលដូចជា ការមិនចំណាយពេលវេលាដើររកទិញទំនិញតាមទីផ្សារ និងការដឹកជញ្ជូនទំនិញមកផ្ទះជាដើម ជាក់ស្តែងអនុវិស័យនេះ នៅក្នុងឆ្នាំ ២០២៤ មានកំណើនក្នុងរង្វង់ ៣,៩ ភាគរយ និងនៅក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករថា អាចសម្រេចបានក្នុងរង្វង់ ៤,៥ ភាគរយ។

សូមបញ្ជាក់ថា វិស័យសេវាកម្មនៅក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា នឹងមានកំណើន ៥,៦ ភាគរយ ដោយសារការ បន្តរក្សាបានចលនានៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្អូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងៗទៀត ខណៈដែលអនុ វិស័យអចលទ្រព្យនៅបន្តកំណើនទាប។ ចំណែកអនុវិស័យលក់ដុំនិងរាយវិញ នឹងបន្តកើនឡើងប្រហាក់ប្រហែលនិងនិន្នាការធម្មតា ដោយការរំពឹងទុកនៃសកម្មភាពចាយវាយ និងនិន្នាការក្នុងស្រុក ស្របពេលនិន្នាការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm