អាជ្ញាធរអាកាសចរណ៍សហព័ន្ធបាននិយាយថា មនុស្សម្នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃចន្ទ (១០ កុម្ភៈ) បន្ទាប់ពីយន្តហោះ Bombardier Learjet 35A បានធ្លាក់ចេញពីផ្លូវរត់ ក្រោយចុះចតនៅអាកាសយានដ្ឋាន Scottsdale រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ហើយបានបុកនឹងយន្តហោះពាណិជ្ជកម្ម Gulfstream 200 ដែលកំពុងចតនៅលើទីតាំងឯកជន។

អាជ្ញាធរមិនទាន់កំណត់អត្តសញ្ញាណជនរងគ្រោះណាម្នាក់នៅឡើយទេ ប៉ុន្តែសេចក្តីថ្លែងការណ៍ពី Jet Pros, LLC ដែលប្រតិបត្តិការយន្តហោះ Gulfstream បានបំភ្លឺថា មិនមានអ្នកដំណើរនៅលើយន្តហោះដែលកំពុងចតចោលរបស់ខ្លួនឡើយ នៅពេលគ្រោះថ្នាក់នោះកើតឡើង៕
