ណាហ្គា ប៉ះមហាផ្ទៃ កាត់សេចក្ដីក្រុមឡើងវគ្គ ១/៤ ខណៈត្បូងឃ្មុំ ជួប ISI ក្នុងជើងទី១ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ

2025/02/11 09:26:15 pm        222

ក្រុមណាហ្គាវើលដ៏ នឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃវិញម្ដង ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របពេលក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ត្រូវជួបក្រុម ISI ដង្កោសែនជ័យ ក្នុងជើងទី១ លើទឹកដីរបស់ខ្លួន ។

សម្រាប់ក្រុមណាហ្គាវើលដ៏ កំពុងមានប្រៀប ក្នុងការប្រជែងកៅអីវគ្គបន្ដ តែក៏មិនទាន់សង្ឃឹមខ្ពស់ពេកដែរ ដ្បិតជើងទី១ អតីតក្រុមជើងឯកឆ្នាំ២០១៣ ណាហ្គាវើលដ៏ បានយកឈ្នះអតីតក្រុមជើងឯកឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ ១-០ ប៉ុណ្ណោះ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។ ដូច្នេះជំនួបជើងទី២ ស្អែកនេះ នឹងក្លាយជាការប្រកួតដ៏តានតឹង សម្រាប់ក្រុមទាំងពីរ ដែលទាមទារជ័យជម្នះរៀងខ្លួន ដើម្បីក្ដោបឱកាសដណ្ដើមកៅអីវគ្គ ៨ក្រុមចុងក្រោយ ។

ក្រឡេកទៅចាប់អារម្មណ៍ក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ វិញ នឹងត្រូវជួបក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ក្នុងជើងទី១ ។ ការប្រកួតនេះ ក៏កំពុងស្ថិតក្នុងការចាប់អារម្មណ៍របស់អ្នកគាំទ្រដូចគ្នា បន្ទាប់ពីត្បូងឃ្មុំ ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតថ្នាក់ខេត្តកន្លងមក ។ ដូច្នេះការជួបក្រុមកំពុងឈរលេខ៧ ក្នុងលីគ ស្អែកនេះ អាចជាឱកាសមួយ សម្រាប់ពួកគេ បើកទំព័រប្រវត្តិសាស្ដ្រដណ្ដើមកៅអីវគ្គ ៨ក្រុមចុងក្រោយនៃពានសម្ដេចតេជោ-ថ្នាក់ជាតិ ។ ចំពោះជំនួបជើងទី២ រវាងក្រុមទាំងពីរ គឺគ្រោងធ្វើឡើងនាថ្ងៃទី១៩ ខែកុម្ភៈ នៅទឹកដីក្រុមដំរីជ័យវិញម្ដង ។

គួរដឹងថា សម្រាប់ជំនួបរវាងក្រុមណាហ្គាវើលដ៏ និងក្រសួងមហាផ្ទៃ ក្រុមឈ្នះ នឹងត្រូវឡើងទៅជួបក្រុមភ្នំពេញក្រោន ក្នុងវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីក្រុមសិង្ហក្រហមនេះ បានទម្លាក់ក្រុមឈើតុំខេត្តពោធិ៍សាត់ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ។ រីឯក្រុមឈ្នះ ក្រោយជំនួប ២ជើង រវាងត្បូងឃ្មុំ និង ISI ដង្កោសជ័យ នឹងត្រូវឡើងទៅជួបក្រុមបឹងកេត នៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមនាគខៀវ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១៨-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្មីៗ ៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm