រុស្ស៊ី ព្រមានថា ចក្ខុវិស័យសម្រាប់ការបន្តកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយអាមេរិកមើលទៅមិនល្អទេ

2025/02/11 09:32:15 pm        78

រុស្ស៊ី បានព្រមានកាលពីថ្ងៃចន្ទ (១០ កុម្ភៈ) ថា ចក្ខុវិស័យសម្រាប់ការពង្រីកសសរស្តម្ភចុងក្រោយនៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរដែលនៅសេសសល់រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដែលជាមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីររបស់ពិភពលោក មើលទៅដូចជាមិនមានការរំពឹងទុកល្អទេ ហើយថាស្ថានភាពហាក់ដូចជាជាប់គាំង។

សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ឬហៅថាកិច្ចព្រមព្រៀង New Start - ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រដែលសហរដ្ឋអាមេរិក និងរុស្ស៊ីអាចដាក់ពង្រាយបាន និងការដាក់ពង្រាយមីស៊ីលមានមូលដ្ឋាននៅលើដី និងនាវាមុជទឹក រួមទាំងយន្តហោះទម្លាក់គ្រាប់បែកដើម្បីបញ្ជូនគ្រឿងយុទ្ធោបករណ៍ទាំងនោះ - គឺនឹងត្រូវអស់សុពលភាពក្នុងរយៈពេលតិចជាងមួយឆ្នាំ ពោលគឺនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួន បានដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញាសំខាន់មួយទៀត គឺសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ហើយឥឡូវនេះ កិច្ចព្រមព្រៀង New Start គឺជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរតែមួយគត់ដែលនៅសល់។

អនុរដ្ឋមន្ត្រីការបរទេស លោក Sergei Ryabkov ដែលមើលការខុសត្រូវលើទំនាក់ទំនង និងការគ្រប់គ្រងអាវុធរបស់សហរដ្ឋអាមេរិក បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ចក្ខុវិស័យសម្រាប់កិច្ចពិភាក្សាស្តីពីការកែប្រែ និងបន្តកិច្ចព្រមព្រៀងនេះ មើលទៅហាក់ដូចជាអាក្រក់ណាស់សម្រាប់ពេលនេះ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        103
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        96
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm