គិរីវង់ គេចពីបាតតារាងបណ្ដោះអាសន្ន ក្រោយស្មើម្ចាស់ផ្ទះ Tiffy Army ក្នុងជំនួបបញ្ចប់ជុំទី២

2025/02/11 09:34:27 pm        259

ក្រុមគិរីវង់សុខសែនជ័យ បានបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ ហើយ ដោយបានគេចពីបាតតារាងបណ្ដោះអាសន្ន បន្ទាប់ពីដណ្ដើមបាន ១ពិន្ទុបន្ថែម ពីក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ(Tiffy Army) ក្រោយប្រកួតស្មើគ្នា ១-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។

ជំនួបដ៏តានតឹងនៅកីឡដ្ឋានស្ដាតចាស់នេះ បន្ទាប់ពីចាប់ផ្ដើមបានប្រមាណ ៧នាទី ក៏មានការប៉ះទង្គិចគ្នា រហូតធ្វើឲ្យកីឡាករវ័យក្មេង វី លាភផេង របស់គិរីវង់ បាត់បង់ស្មារតី និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ យ៉ាងណាក្រោយបញ្ជូនដល់មន្ទីរពេទ្យ លាភផេង បានដឹងខ្លួន និងមានស្មារតីល្អប្រសើរឡើងវិញ ។

យ៉ាងណាមិញក្រោយមានសមាជិករងរបួសតាំងពីដើមវគ្គទី១ ក្រុមគិរីវង់សុខសែនជ័យ នៅតែមានឱកាសរកបានគ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ ដែលធ្វើសម្រេចដោយកីឡាករ សៅ វៃហ្វី នៅនាទី៣៤ ។ បន្ទាប់មកទើបក្រុមកងយោធពលខេមរភូមិន្ទ ព្យាយាមវាយបក និងរកបានគ្រាប់តាមស្មើវិញ នៅនាទី៥៩ ដោយកីឡាករ Kinoshita Reiya ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។

ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមគិរីវង់សុខសែនជ័យ រំកិលពីបាតតារាង មកឈរលេខរៀងទី១០ បណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ២០ប្រកួតឈ្នះ ១ ស្មើ ៣ និងចាញ់ ១៦ គ្រាដែលក្រសួងមហាផ្ទៃ បានធ្លាក់ឈរបាតតារាងវិញ ដោយរក្សា ៥ពិន្ទុក្នុងដៃ តែក្រុមទើបឡើងមកលេងលីគវិញនេះ នៅសល់ ១ប្រកួតទៀត សម្រាប់ការប្រកួតជុំទី២ មុនបន្ដការប្រកួតដំណាក់កាលទី២ ។ រីឯក្រុមកងយោធពលខេមរភូមិន្ទ គឺបានរក្សាលេខរៀងទី៨ ដោយរកបាន ១៩ពិន្ទុ និងសល់ការប្រកួតជុំទី២ មួយប្រកួតទៀតផងដែរ ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        385
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        473

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm