ស្រ្តីកម្ពុជាបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច មានអត្រាខ្ពស់ជាងគេនៅក្នុងតំបន់

2025/02/11 10:50:24 pm        153

ភ្នំពេញ ៖ ស្រ្តីនៅកម្ពុជា មានចំនួន ៧៩ ភាគរយ នៅក្នុងសកម្មភាពសេដ្ឋកិច្ច ដែលមានអត្រាកំណើនខ្ពស់ជាគេនៅក្នុងតំបន់ ក្នុងនោះស្រ្តី ចំនួន ៦៩ ភាគរយ ជាតំណាងអង្គភាពសេដ្ឋកិច្ច និងមាន ៦១ ភាគរយ ជាអ្នកដឹកនាំ និងជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសផ្សេងៗនៅ កម្ពុជា បច្ចុប្បន្នស្រ្តីកំពុងមានតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ច។ 

​លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផល ការងារឆ្នាំ ២០២៤ និងលើកទិសដៅបន្តរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ នេះថា ជុំវិញការងារស្រ្តីនៅក្នុង សេដ្ឋកិច្ច ជាពិសេសបញ្ហាសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកក្រសួងកិច្ចការនារីបានអនុវត្តរួចហើយ បានជួយគាំទ្រស្រ្តីដែលធ្វើការងារសេដ្ឋ កិច្ចក្រៅប្រព័ន្ធនៅតាមបណ្តាខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញផងដែរ បច្ចុប្បន្នក្រសួងមានគម្រោងថ្មីមួយគឺ មជ្ឈមណ្ឌលអភិវឌ្ឍន៍ សហគ្រិនភាពស្រ្តី ដោយបានធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងការជួយស្រ្តីដែលជាម្ចាស់សហគ្រាសលក្ខណៈគ្រួសារ និងសហគ្រាស ខ្នាតតូច កន្លងមកក្រសួងបានបណ្តុះបណ្តាលជាច្រើនវគ្គផងដែរ ។ បញ្ហានេះ ក្រសួងកិច្ចការនារីកំពុងគិតថា ធ្វើយ៉ាងណាជំរុញឱ្យពួក គាត់ទៅចុះបញ្ជីតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានសេវាដ៏ទៃទៀតពីក្រសួងពាក់ព័ន្ធនានា។ 

លោកជំទាវកិត្តិបណ្ឌិត បន្តថា ចំណែកស្រ្តីនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច, បច្ចុប្បន្នស្រ្តីរបស់កម្ពុជាបានកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងវិស័យសេដ្ឋកិច្ច ជាក់ស្តែងមកដល់ពេលនេះ ស្រ្តីដែលចូលរួមក្នុងសេដ្ឋកិច្ចនៅកម្ពុជា គឺមានអត្រាខ្ពស់ជាងគេនៅក្នុងតំបន់ ក្នុងចំនួនប្រមាណ ៧៩ ភាគរយ នៃការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច ក្នុងនោះបើធៀបនិងអាស៊ាន កម្ពុជាមានអត្រាខ្ពស់ជាងគេ ដែលនេះជាការបង្ហាញឱ្យឃើញថា ស្រ្តីនៅកម្ពុជាកំពុងមានភាពសកម្មនៅក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

ទាក់ទិនសេដ្ឋកិច្ចក្រៅប្រព័ន្ធ, លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បន្តលើកឡើងថា ផ្អែកតាមផែនការយុទ្ធសាស្រ្តជាតិ ស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨, សម្រាប់នៅកម្ពុជាមានចំនួនប្រមាណជិត ៨ លាននាក់ នៃប្រជាជនដែលមាន ការងារធ្វើ ក្នុងនោះប្រជាជនមានការងារធ្វើនៅក្នុងប្រព័ន្ធ មានចំនួនប្រមាណជិត ១.១ លាននាក់ ខណៈអ្នកដែលធ្វើការងារនៅក្នុង វិស័យក្រៅប្រព័ន្ធ មានចំនួនជាង ៦ លាននាក់។ លោកជំទាវកិត្តិបណ្ឌិត បន្តថា ជុំវិញបញ្ហានេះហើយដែលរាជរដ្ឋាភិបាលចាប់អារម្មណ៍ ព្រោះវាពាក់ព័ន្ធនិងរាជរដ្ឋាភិបាលលើបញ្ហាពន្ធដារ និងការគិតគូរទៅដល់កិច្ចការពារសិទ្ធ និងកិច្ចការពារផលប្រយោជន៍របស់ពួកគាត់ ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm